បណ្តាញសង្គម

ការ​ចាក់​វ៉ា​ក់​ការពារ​ជំងឺ​កូ​វី​ដ​១៩ បាន​គ្រប់​តាម​ផែនការ​ជា​ឱកាស​កម្ពុជា​អាច​ស្តា​សេដ្ឋកិច្ច​ និង​វិស័យ​សេវាកម្ម​ឡើង​វិញ

រាជធានីភ្នំពេញ ៖ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចក្នុងស្រុកមួយរូបមើលឃើញថា បើផែនការចាក់វ៉ាក់សាំងការពារជំងឹកូវីដ១៩ បានគ្រប់តាមផែនការមិនត្រឹមតែធ្វើឱ្យកម្ពុជាមានឱកាសអាចស្តាសេដ្ឋកិច្ចឡើងវិញនោះទេ ថែមទាំងស្តាឡើងវិញនូវវិស័យសេវាកម្ម និងជំរុញនៅផលិតកម្មរបស់សហគ្រាសធុនតូននិងមធ្យមទៀតផង។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ប្រសិនរាជរដ្ឋាភិបាលចាក់វ៉ាក់សាំងគ្រប់តាមផែនការ នឹងប្រកដោយប្រសិទ្ធភាព វាគឺជាឱកាសសម្រាប់កម្ពុជា ក្នុងការស្តាសេដ្ឋកិច្ចឡើងវិញ ជាពិសេសការស្តាឡើងវិញនូវវិស័យសេវាកម្ម និងជម្រុញនូវផលិតកម្មសហគ្រាសធុនតូច និងមធ្យមបន្ថែមទៀត ព្រោះវិស័យនេះមានសក្តានុពលល្អសម្រាប់កំណើនសេដ្ឋកិច្ច ។

ចំណែកអនុវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលគួររៀបចំតំបន់លំនៅដ្ឋាន តំបន់បឹងបួរ តំបន់កសិកម្ម ឱ្យបានច្បាស់ នឹងមិនមានការកែប្រែ វាអាចធ្វើឲ្យវិស័យទាំងនេះនឹងមានប្រយោជន៍សម្រាប់ចំណូលសេដ្ឋកិច្ច ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចក្នុងអត្រាវិជ្ជមាន ។

ពាក់ព័ន្ធ និងផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ឯកឧត្តម វង្ស៊ី វិសុទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីទទួលវ៉ាក់សាំង១លានដូស

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីៗនេះ ថាបើគិតចាប់ពីថ្ងៃទី៧ កុម្ភៈ រហូតមកដល់ថ្ងៃទី២៩មិថុនា២០២១ កម្ពុជាទទួលបានវា់ក់សាំងជាង១០លានដូស

សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ឯកឧត្តគូសបញ្ជាក់ថា«រាជរដ្ឋាភិបាលម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ហើយទន្ទឹមនិងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំងហើយបាននាំមកដល់វ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ជាក់ជូនពលរដ្ឋ។

ជាងនេះរាជរដ្ឋាភិបាលនឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន១០លាននាក់នៅក្នុងឆ្នាំ២០២១នេះ ឬនៅត្រឹមដើមឆ្នាំ២០២២»៕

ដកស្រង់ពី៖ កោះសន្តិភាព