បណ្តាញសង្គម

កម្ពុជារងគ្រោះពីកូវីដ១៩ រយៈពេល៦ខែនាំអង្ករចេញជិត៣សែនតោនថយចុះ -២៩%

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រយៈពេល៦ខែ ក្នុងប្រទេសកម្ពុជាកំពុងរងគ្រោះពីជំងឺកូវីដ១៩ កម្ពុជាមានបរិមាណអង្ករនាំចេញចំនួន២៨០ ៤៥០តោ នមានការថយចុះ ចំនួន១១៧ ២១០តោន (-២៩,៤៧%) បើធៀបនឹងបរិមាណនាំចេញ រយៈពេល៦ខែ ឆ្នាំ២០២០មានចំនួន ៣៩៧ ៦៦០តោន ។

យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា« អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុប ចំនួន២០ប្រទេស

មានបរិមាណសរុបចំនួន ៦៧ ១៣៦តោន (ថយចុះចំនួន ៦៨ ៤៤០តោន ស្មើនឹង -៥០,៤៨%) ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ១៤៣ ២៩៣តោន (ថយចុះចំនួន ៤ ៦៥៦តោន ស្មើនឹង -៣,១៥%)

ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២៧ ១៣៦តោន(ថយចុះចំនួន ២៥ ៨៥១តោន ស្មើនឹង -៤៨,៧៩%)និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ៤២ ៨៨៥តោន (ថយចុះចំនួន ១៨ ២៦៣តោន ស្មើនឹង -២៩,៨៧%)»។

លោក រដ្ឋមន្ត្រីបន្ដថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមាន ចំនួន ៥៦ក្រុមហ៊ុន ហើយបរិ មាណ អង្ករដែលបាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២០៣ ៨៤៧តោន (៧២,៦៩%) និងក្រុមហ៊ុន៤៦ដទៃទៀតបាននាំចេញត្រឹមតែ ៧៦ ៦០៣តោន (២៧,៣១%)។

ដោយឡែក ការនាំចេញស្រូវមាន ចំនួន១ ៦៩២ ៨១៣តោន ក្នុងរយៈពេ ល៦ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រ ភូតគាមអនាម័យចំនួន ៩០៣ ១៥២,៥២តោន) ដែលមានការកើ នឡើងចំនួន ៧០៩ ៣០៥តោន (៧២,១២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៩៨៣ ៥០៨ តោន។

ជាងនេះទៅទៀត ក្នុងរយៈពេល៦ខែឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ២៧០ ៩០២,៨១ តោន កើនឡើងចំនួន ១ ២៥៦ ០៤០,២០ តោន ស្មើនឹង ៦២,៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ០១៤ ៨៦២,៦១ តោន ។

សូមរំលឹកថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅ ប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួល បានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូ តគាមអនាម័

យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួន ២ ០៤១ ៩៨២,៧២ តោនស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួល បានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន៕

ដកស្រង់ពី៖ កោះសន្តិភាព