បណ្តាញសង្គម

៦​ខែ​គ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​២១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

រាជធានីភ្នំពេញ ៖ ពិតជាមិនគួរឱ្យជឿថា វិបត្តិកូវីដ១៩បានធ្វើឱ្យពិភពលោកបាត់បង់ចំណូលពីវិស័យទេសចរណ៍រាប់ពាន់លានដុល្លារអាមេរិកយ៉ាងនោះ ជាក់ស្ដែងបើនិយាយពីកម្ពុជាវិញ គ្រឹះស្ថានអង្គរដែលលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គររាល់ឆ្នាំ

រកចំណូលបានមិនក្រោម១០០លានដុល្លារនោះទេ ឬប្រមាណជាង១០លានដុល្លារអាមេរិកក្នុងមួយខែ ប៉ុន្តែដោយសារតែកូវីដ១៩ រយៈពេល៦ខែដើមឆ្នាំ២០២១ន គ្រឹះស្ថានមួយរកចំណូលបានតែជាង២១ម៉ឺនដុល្លារប៉ុណ្ណោះពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ។យោងតាមស្ថិតិរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី០១ កក្កដា ២០២១នេះ បានឱ្យដឹងថារយៈពេល៦ខែដើមឆ្នាំ ២០២១នេះ

ភ្ញៀវទេសចរបរទេសដែលបានទិញប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរមានចំនួនតែជាង៥៣០០នាក់ប៉ុណ្ណោះ បើធៀបនឹងរយរៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងទៅមានការធ្លាក់ចុះ ដល់ទៅ ៩៨,៦៣ភាគរយខណៈឆ្នាំ២០២០កន្លងទៅនេះ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាក៏បានធ្លាក់ចុះយ៉ាងគំហុកផងដែរ ។

ក្នុងរបាយការណ៍ស្ថិតិដែលចេញផ្សាយដោយគ្រឹះស្ថានអង្គរបានបង្ហាញផងដែរក្នុងខែមិថុនា ឆ្នាំនេះ មានភ្ញៀវបរទេសទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួនតែ៥៥៥នាក់ប៉ុណ្ណោះ

និងទទួលបានចំណូលជាង២ម៉ឺន២ពាន់ដុល្លារអាមេរិកធៀបនឹងខែមិថុនាឆ្នាំមុនធ្លាក់ចដល់ទៅ៦៩ភាគរយ ។បើក្រលេកទៅមើលស្ថានភាពអាជីវកម្មនៃអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដែលរាល់ឆ្នាំចំនួនភ្ញៀវទេសចរបរទេសចុះចតនៅអាកាសយានដ្ឋាននេះមានប្រដាំប្រសងគ្នានឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែរតែឆ្នាំ២០២១នេះ មានភ្ញៀវទេសចរអន្តរជាតិចុះចតតែពីរបីរនាក់ប៉ុណ្ណោះ គឺពោលសឹងតែគ្មានសកម្មភាពអាជីវកម្មទាល់តែសោះ ខណៈព្រលានយន្តហោះអន្តរជាតិពីរផ្សេងទៀតក៏ក៏សកម្មភាពអាជីវកម្មធ្លាក់ចុះយ៉ាងគំហុកផងដែរ ។ បើតាមប្រតិបត្តិករទេសចរកម្ពុជាលោក ធួន ស៊ីណានបានលើកឡើងថា រហូតមកដល់ពេលនេះ លោកមើលមិនឃើញពីការងើបឡើងវិញនៃវិស័យទេសចរណ៍នោះឡើយ ដរាបណាស្ថានភាពកូវីដ១៩នៅកម្ពុជានិងនៅលើពិភពលោកនៅតែបន្តរាលដាល ។ លោកបន្តថាវិស័យទេសចរណ៍អាចងើបឡើងវិញបានលុះត្រាតែពិភពលោកអាចគ្រប់គ្រងស្ថានភាពបាន ហើយអនុញ្ញាតឱ្យទេសចរ ចេញចូលក្នុងប្រទេសបានដូចមុន នោះទើបវិស័យនេះមានសកម្មភាពកម្រើកឡើងវិញបាន ។ វិ

ស័យទេសចរណ៍កម្ពុជាពេលនេះគឺពឹងផ្អែកតែលើភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះ ។

ទោះបីជាយ៉ាងនេះក្ដី លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏បានជំរុញឱ្យប្រតិបត្តិករទេសចរទាំងអស់គួរតែត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញនៅពេលចប់

វិបត្តិ ពីព្រោះស្ថានភាពកូវីដ១៩ មិនដឹងថាពេលណាចប់ច្បាស់លាស់ឡើយ បើសិនជាវាចប់នៅពេលឆាប់ៗ ហើយកម្ពុជាមិនទាន់បានត្រៀមខ្លួនជាមុន

ពេលនេះប្រទេសជិតខាងគេនឹងយកភ្ញៀវទេសចរទៅប្រទេសអស់ឬពេលភ្ញៀវបរទេសមកកម្ពុជាដំបូង ហើយបានឃើញពីការមិនរៀបចំរបស់កម្ពុជាគេនឹងទៅផ្សព្វផ្សាយអាក្រក់ពីយើងវិញជាក់ជាមិនខាន ៕

ដកស្រង់ពី៖ កោះសន្តិភាព