បណ្តាញសង្គម

ស្ថានទូតកម្ពុជា ប្រចាំប្រទេស​ឡាវ៖ ឡាវបន្តវិធានការ បិទខ្ទប់​១៤ថ្ងៃ បន្ថែមទៀត

ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវថា រដ្ឋាភិបាលឡាវ បានចេញសេចក្ដីណែនាំ

អំពីបន្តវិធានការបិទខ្ទប់ចំនួន១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់ជ្រាបជាព័ត៌មាន

និងបន្តប្រុងប្រយ័ត្ន កុំទៅកាន់កន្លែងមានហានិភ័យ បន្តរក្សាអនាម័យឲ្យបានល្អ និងអនុវត្តសេចក្ដីណែនាំ របស់រដ្ឋាភិបាលឡាវ

និងតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាព៕

ដកស្រង់ពី៖ កម្ពុជាថ្មី