បណ្តាញសង្គម

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ចំនួន ២មុឺនដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ៣,០០០បន្ទះ។

ក្រៅពីនេះ មានសម្ភារជាច្រើនទៀតដូចជា សាប៊ូដុំ Express ចំនួន ២ឡាំង ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង និងសាប៊ូទឹក MU YU MING ចំនួន ១ឡាំង ជូន

អង្គការដេីម្បីភាពញញឹមនៃកុមារ P.S.E (Pour un Sourire d’Enfant) ដើម្បីប្រើប្រាស់សម្រាប់ជាឧត្តមប្រយោជន៍ដល់កុមារក្រីក្រងាយរងគ្រោះ ស្ថិតនៅខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ៕

ដកស្រង់ពី៖ កម្ពុជាថ្មី