បណ្តាញសង្គម

តារាសាគរ​ទីក្រុង​ឋានសួគ៌​​ថ្មី​ក្បែរ​មាត់​សមុទ្រ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​លេច​រូបរាង​ រួមទាំងព្រលាន​យន្តហោះ​ក៏​រួចរាល់​ដែរ

តំបន់តារាសាគរនៅក្នុងខេត្តកោះកុង គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍលឿនបំផុតនៅក្នុងប្រទេសកម្ពុជា ខណៈហេដ្ឋារចនាសម្ព័ន្ធធំៗបានលេចរូបរាង ដែលបន្តិចទៀតនេះនឹងក្លាយជាកូនទី ធ្លាប់ជាទីស្ងាត់ជ្រងំក្បែរសមុទ្រដ៏ស្ងប់ស្ងាត់ តំបន់វិស្សមកាលតារាសាគរ កំពុងប្រែក្លាយបន្តិចម្តងជាទីក្រុងថ្មីដ៏ទំនើប ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត តំបន់តារាសាគរនៅក្នុងខេត្តកោះកុង គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍលឿនបំផុតនៅក្នុងប្រទេសកម្ពុជា ខណៈហេដ្ឋារចនាសម្ព័ន្ធធំៗបានលេចរូបរាង ដែលបន្តិចទៀតនេះនឹងក្លាយជាកូនទីក្រុងដ៏ឆើតឆាយ។

កម្ពុជាថ្មីបង្ហាញពីគម្រោងអភិវឌ្ឍនៅតំបន់វិស្សមកាលតារាសាគរ ក្នុងគម្រោងប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ីអាគ្នេយ៍នៃខេត្តកោះកុង។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាគោលដៅចម្បង។ ឆ្លងកាត់អស់រយៈពេលប្រមាណជាងដប់ឆ្នាំ គម្រោងតារាសាគរបានសាងសង់ផ្លូវថ្នល់កម្រិតខុសៗគ្នាជាង 300 គីឡូម៉ែត្រ រួមទាំងផ្លូវ “វិថីភូថង” ប្រវែងជាង 68គីឡូម៉ែត្រ បំបែកពីផ្លូវជាតិលេខ ៤៨

គឺជាវិថីកម្រិតខ្ពស់ដែលមានផ្លូវពីរទិសបួនគន្លងភ្ជាប់ផ្លូវជាតិលេខ 48 និងផ្លូវជាតិលេខ 4 ហើយក៏នឹងភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលកំពុងសាងសង់ ហើយពេលបញ្ចប់ ការចំណាយពេលធ្វើដំណើរពីភ្នំពេញទៅតារាសាគរ នឹងកាត់បន្ថយមកនៅត្រឹមចន្លោះពេលពីរម៉ោងប៉ុណ្ណោះ។

ទីលានវាយកូនហ្គោលខ្នាតអន្តរជាតិក្រុងដ៏ឆើតឆាយ។ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិ មាន៣៦ឡូ ក៏បានរួចរាល់ទាំងស្រុង។

ទីលាននេះធ្លាប់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០១៨ ដែលមានការចូលរួមពីមន្រ្តីរដ្ឋាភិបាល កីឡាករវាយកូនគោលអាជីព និងមិនអាជីពជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ កាស៊ីណូ កាស៊ីណូថ្មីមួយ នៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង គ្រោងបើកដំណើរការនៅឆ្នាំ២០២១ បើសិនស្ថានភាពជំងឺកូវីដមានភាពធូរស្រាលឡើងវិញ។

ទីតាំងកាស៊ីណូថ្មីនេះ សាងសង់នៅលើផ្ទៃដីសរុប ១០ ៥០០ ម៉ែត្រការ៉េ ជាមួយតុល្បែងជាជួរវែងសរុបចំនួន ២០តុ ក្នុងនោះ ៧តុ សម្រាប់បៀផែ (poker) ១០ តុសម្រាប់បាការ៉ាត (Baccarat) ១តុសម្រាប់ Blackjack, Sicbo និងបៀផែ ២៥ តុសម្រាប់ភ្ញៀវ VIP ទូហ្គេម EGM ចំនួន៥០ទូ និងភោជនីយដ្ឋានចិនមួយ។ ទីតាំងកាស៊ីណូថ្មីនេះ ក៏នឹងមានរមណីយដ្ឋាន សណ្ឋាគារប្រណីត និងទីលានវាយកូនហ្គោលផងដែរ។

ព្រលានយន្តហោះតារាសាគរព្រលានយន្តហោះតារាសាគរ ជាអាកាសយាន្តដ្ឋានអន្តរជាតិកម្រិត 4F គ្រោងដាក់ដំណើរការជាផ្លូវការក្នុងឆ្នាំ2021។

ក្នុងពេលដំណើរការអាកាសយាន្តដ្ឋានអន្តរជាតិតារាសាគរ អាចធ្វើដំណើរទៅមកប្រទេសអាស៊ីអាគ្នេយ៍និងទីក្រុងនៃប្រទេសចិនមួយចំនួនក្នុងរយៈពេលពីរម៉ោង ហើយអាចហោះហើរត្រង់ទៅកាន់ទីក្រុងប៉េកាំង និងផ្នែកខ្លះនៃប្រទេសនៅទ្វីបអាស៊ីក្នុងរយៈពេលប្រាំម៉ោង។

ព្រលានយន្តហោះថ្មីនេះ នឹងជួយលើកកម្ពស់សមត្ថភាពហោះហើរទៅកាន់គ្រប់ទីកន្លែងលើពិភពលោកចេញពីកម្ពុជា ជម្រុញដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត និងជាកម្លាំងជំរុញសេដ្ឋកិច្ចសមុទ្រកម្ពុជាឱ្យមានសកម្មភាពឡើង។

កំពង់ផែទឹកជ្រៅ តំបន់តារាសាគរ ក៏គ្រោងសាងសង់កំពង់ផែទឹកជ្រៅធំពីរ និងកំពង់ផែនាវា ២០,០០០ តោន។ ក្រោយពេលសាងសង់រួច នឹងក្លាយជាកំពង់ផែចម្រុះធំជាងគេបំផុតរបស់ប្រទេសកម្ពុជា បង្កើតបានជាបណ្តុំគមនាគមន៍ក្នុងតំបន់ ជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រក្នុងតំបន់របស់ប្រទេសកម្ពុជាក្នុងពេលអនាគត។

ស្ថានីយផលិតថាមពលអគ្គិសនី ស្ថានីយចែកចាយថាមពលអគ្គីសនីពីរកន្លែង ត្រូវបានសាងសង់និងដាក់ឱ្យប្រើប្រាស់ បំពេញតម្រូវការផ្គត់ផ្គង់ភ្លើងក្នុងតំបន់ទាំងមូល។

ស្ថានីយ៍បិទបើកត្រូវបានសាងសង់ចប់រួចរាល់ បរិក្ខារក៏បានដំឡើងរួចរាល់ហើយដែរ។ អគ្គីសនីកម្ពុជា (EDC) នៅក្នុងខែឧសភា ឆ្នាំ2017 បានចាប់ដំណើរការផ្គត់ផ្គង់ភ្លើងដល់គម្រោង ដោយស្ថានីយ៍មេភ្លើងទាំងពីរអាចទុកជាប្រភពបម្រុង។ការងារភ្ជាប់ភ្លើងនៅលើផ្លូវជាតិលេខ 48 ចំនួន 35ម៉ឺនគីឡូវ៉ាត់បានដំឡើងនិងដាក់ឱ្យប្រើប្រាស់រួចរាល់ ខ្សែភ្លើងតង់ស្យុងខ្ពស់នៅតាមផ្លូវមានប្រមាណ 140គីឡូម៉ែត្រ និងស្ថានីយ៍ត្រង់ស្ពូរដែលមានកម្លាំង 35ម៉ឺនគីឡូវ៉ាត់ និងភ្លើងនៅក្នុងតំបន់បានភ្ជាប់ប្រមាណ 30គីឡូម៉ែត្រ គ្រប់ដណ្តប់លើតំបន់អភិវឌ្ឍន៍ដែលមានផ្ទៃក្រឡាប្រមាណ 6000ហិកតា។

ទំនប់ទឹកសាប ទំនប់ទឹកពីរកន្លែង បានសាងសង់រួចរាល់អាចផ្ទុកទឹកបាន 25លានម៉ែត្រគូប ហើយគ្រោងពង្រីកមុខងារស្តុកទឹករហូតដល់ 50លានម៉ែត្រគូប បំពេញតម្រូវការប្រើប្រាស់ទឹកក្នុងតំបន់អភិវឌ្ឍ។ វិស្វកម្មទឹក ផ្អែកតាមតម្រូវការស្ថាបនាក្នុងពេលបច្ចុប្បន្ន រោងចក្រទឹកស្អាតពីរកន្លែងត្រូវបានសាងសង់ចប់រួចរាល់។

រោងចក្រទឹកស្អាតពីរកន្លែងនិងបំពង់ផ្គង់ផ្គង់ទឹកមានលទ្ធភាពផ្គត់ផ្គង់ទឹកប្រមាណ 2500តោនក្នុងមួយថ្ងៃ អាចប្រើប្រាស់គ្រប់ដណ្តប់លើសណ្ឋាគារ ទីលានវាយកូនហ្គោល តំបន់ការិយាល័យចម្រុះ តំបន់ផ្ទះវីឡា កំពង់ផែ និងតំបន់គម្រោងនិងបរិក្ខារនៅជុំវិញ ហើយនៅចុងឆ្នាំ2020 បានធ្វើការពង្រីកដល់ 7500តោន/ថ្ងៃ។

វិស្វកម្មទូរគមនាគមន៍ ផ្អែកតាមតម្រូវការសាងសង់ជាក់ស្តែង ក្នុងតំបន់តារាសាគរ បានតភ្ជាប់បណ្តាញទូរគមនាគមន៍ហ្វាយប៊ឺប្រមាណ 60គីឡូម៉ែត្រ រួមផ្សំជាមួយស្ថានីយ៍បាញ់រលកទូរគមនាគមន៍នៅក្រុងព្រះសីហនុ បង្កើតបានជាបណ្តាញទូរគមនាគមន៍ពីរផ្លូវ ធានាដល់ទូរគមនាគមន៍ក្នុងតំបន់មានភាពរលូន។

ការដាក់អង់តែនទូរគមនាគមន៍កម្ពស់ 60ម៉ែត្រ នាំមកនូវប្រព័ន្ធទូរគមនាគមន៍របស់ក្រុមហ៊ុន METFONE ក្រុមហ៊ុនSMART ក្រុមហ៊ុនSeatel ជាដើម ដើម្បីធានាបាននូវការទំនាក់ទំនងដ៏រលូនក្នុងតំបន់។

ក្នុងពេលអនាគត គម្រោងអភិវឌ្ឍតារាសាគរនឹងនាំមកការអភិវឌ្ឍ តាមរយៈការពង្រឹងការគ្រប់គ្រងផែនការក្រុង រំលេចចេញសំណង់អគារ ផ្លូវថ្នល់ និងផ្ទៃដីបៃតង ប្រព័ន្ធទឹក និងប្រព័ន្ធអេកូឡូស៊ីដែលស្រូបយកទឹកភ្លៀង មានមុខងារបញ្ចេញនិងស្រូប មានប្រសិទ្ធភាពគ្រប់គ្រងផ្លូវហូរចេញរបស់ទឹកភ្លៀង សម្រេចបាននូវការសម្អាតធម្មជាតិ ការរក្សាទុកដោយធម្មជាតិ និងការជ្រាបចេញដោយធម្មជាតិក្នុងការអភិវឌ្ឍន៍ទីក្រុង។

គម្រោងបណ្តាញអគ្គីសនីតារាសាគរ ក៏បានរៀបចំឡើងដោយគោលគំនិតទាន់សម័យទៅតាមបទដ្ឋាន និងបច្ចេកទេសសុវត្ថិភាពរក្សាបរិស្ថាន សម្រេចបាននូវការផ្គត់ផ្គង់អគ្គីសនីដែលអាចទុកចិត្តបាន។

ទន្ទឹមនឹងនោះ តារាសាគរនឹងនាំមកនូវបរិក្ខារបណ្តាញទូរគមនាគមន៍ដែលទំនើបបំផុត តាមរយៈបច្ចេកវិទ្យាអ៊ីនធើណេតជំនាន់ 5G បញ្ចូលគ្នាការសាងសង់អ៊ីនធើណេត បរិក្ខារអ៊ីនធើណេតសំខាន់ៗនិងបរិក្ខារក្នុងទីក្រុងបញ្ចូលគ្នាតែមួយ។

ក្រៅពីគម្រោងខាងលើ នៅតំបន់តារាសាគរ កំពុងមានការសាងសង់សួនកម្សាន្តខ្នាតអន្តរជាតិ សណ្ឋាគារផ្កាយ ៥ ចំនួន៧០០បន្ទប់ អគារការិយាល័យខ្ពស់ៗប៉្របមាត់សមុទ្រ មជ្ឈមណ្ឌលពាណិជ្ជកម្ម ការកសាងបឹងកាឡូ កសាងតំបន់លំហែកាយ កសាងម៉ូតែលនិងលំនៅដ្ឋានសម្រាប់សំរាកលំហែកាយ ក្នុងពេលវិស្សមកាល។

គួរបញ្ជាក់ថា គម្រោងតារាសាគរ-ឈូងសមុទ្រវែង មានទីតាំងស្ថិតនៅស្នូលនៃតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ។

គម្រោងនេះគ្របដណ្តប់ផ្ទៃដីទំហំ ២០០ ហិកតា ហ៊ុំព័ទ្ធដោយភ្នុំនិងសមុទ្រ។ គម្រោងនេះមានឆ្នេរសមុទ្រប្រវែង ១.៩ គីឡូម៉ែត្រ។រមណីយដ្ឋានវិស្សមកាលតារាសាគរស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយ ១៥២គ.ម ពីក្រុងខេមរភូមិន្ទ។

ភ្ញៀវទេសចរជាតិអន្តរជាតិ អាចធ្វើដំណើរពីរាជធានីភ្នំពេញ កាត់តាមផ្លូវជាតិ លេខ៤ និងលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកស្រុកបូទុមសាគរឆ្ពោះទៅស្រុកគីរីសាគរ។

ដកស្រង់ពី៖ កម្ពុជាថ្មី