បណ្តាញសង្គម

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​លិខិត​រំលែក​ទុក្ខ ជូន​លោកស្រី​អធិកា​បតី​អា​ល្លឺ​ម៉​ង់ ចំពោះ​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអោយដឹងនៅថ្ងៃទី១៩ កក្កដានេះថា លិខិតរំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកជំទាវ Angela Merkel អធិកាបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតរំលែកទុក្ខជូន ឯកឧត្ដម Heiko Maas រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នេះផងដែរ។

សូមមជម្រាបថា តុល្យការទឹកជំនន់ យ៉ាងបំផ្លិចបំផ្លាញនៅអាល្លឺម៉ង់កាន់តែមានខ្ពស់ ដោយប៉ូលិសប្រកាសនា ត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លា.ប់ឡើងដល់ ១៥៦នាក់ នាំឲ្យចំនួនអ្នកស្លា.ប់សរុបនៅអឹរ៉ុបកើនដល់ ១៨៣នាក់ ។

តាមព័ត៌មាននានាថា មនុស្ស៩០នាក់ បានស្លា.ប់ ដោយសារទឹកជំនន់ក្នុងតំបន់ RHENANIE -PALATINAT ដែលរងប៉ះពាល់ខ្លាំងជាងគេតែមួយគត់ ។

ទឹកជំនន់ដែលកម្រមានធ្ងន់ធ្ងរបែបនេះណាស់ បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងបំផុត នៅភាគខាងលិចទ្វីបអឹរ៉ុប ដែលបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងន់នៅលុចហ្សំបួរ ព្រមទាំងនៅប្រទេសហូឡង់ និងស្វីស ។

នៅបែលហ្ស៊ិក អាជ្ញាធររាយការណ៍នាថ្ងៃទី១៨ កក្កដា ពីមនុស្សស្លា.ប់២៧នាក់ គឺ៣នាក់ថែមទៀត បន្ថែមលើតុល្យការកាលពីថ្ងៃទី១៧ កក្កដា ហើយមនុស្ស១០៣នាក់បាត់ខ្លួន ។

ប៉ុន្តែនៅប្រទេសអាល្លឺម៉ង់ដែលមានជនរងគ្រោះច្រើនជាងគេ ។ លោកស្រីអធិការបតីអាល្លឺម៉ង់ អេនចឺឡា ម័រកែល Angela Merkel បានចុះទៅកាន់ភូមិ SCHULD ជាភូមិរងការប៉ះពាល់ខ្លាំងជាងគេ ដោយភូមិនេះមួយផ្នែកធំរងការបំផ្លាញ ។

នៅអាល្លឺម៉ង់ក្រៅពីអ្នកស្លា.ប់ មានមនុស្ស៦១៨នាក់ រងរបួស ដោយទឹកជំនន់ និងការបាក់ដីនិងបាក់ផ្ទះ ៕

ដកស្រង់ពី៖ កោះសន្តិភាព