បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ មន្ត្រីអ្នកនាំពាក្យមិនមែនជាអ្នកវិភាគរឿងនយោបាយ តែជាអ្នកនិយាយក្នុងនាមក្រសួង

រាជធានីភ្នំពេញ ៖ ដើម្បីកុំឲ្យមានការជៀសវាង និងយល់ច្រឡំ រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា មន្ត្រីអ្នកនាំពាក្យមិនមែនជាអ្នកវិភាគរឿងនយោបាយនោះទេ គឺគ្រាន់តែជាអ្នកនិយាយក្នុងនាមក្រសួងតែប៉ុណ្ណោះ ហើយមិនមែនអ្នកវិភាគក្នុងនាមឯកជនម្នាក់ឯងនោះដែរ ។

ការលើកឡើង របស់រដ្ឋមន្ត្រី ក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣ នៃកក្កដា សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មានតាមប្រព័ន្ធ ជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ។

ការគូសបញ្ជាក់របស់រដ្ឋមន្ត្រីថា មន្ត្រីអ្នកនាំពាក្យមិនមែនជាអ្នកវិភាគរឿងនយោបាយ នោះទេ គឺគ្រាន់តែជាអ្នកនិយាយក្នុងនាមក្រសួងនោះតែប៉ុណ្ណោះ ហើយមិនមែនអ្នកវិភាគក្នុងនាមឯកជនម្នាក់ឯងនោះដែរ ខណៈក្រសួងព័ត៌មានមានក្រុមអ្នកនាំពាក្យចំនួន៦រូប រួមមាន ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ជាប្រធាន ក្រុមអ្នកនាំពាក្យ

និងសមាជិករួមមាន ឯកឧត្តម អ៊ុក គឹមសេង ឯកឧត្តម ងឿនច័ន្ទ លីន ប៉ូឡែន ឯកឧត្តម ផុស សុវណ្ណ ឯកឧត្តម ស៊ី ចាន់ដារ៉ា និងទើបបញ្ចូលថ្មីមួយរូបទៀត គឺឯកឧត្តម សុខ ចាន់ភក្តី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានដែលទទួលការងាររួមគ្នាសម្រាប់នាំពាក្យក្រសួងព័ត៌មានដែលកំពុងមានកិច្ចការងារជាច្រើនត្រូវធ្វើបន្តទៀត ។

ចំណែកឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើង ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំដោយបានក្រើ នរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងក្រសួងព័ត៌មាន ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា

និងការពារសុខភាពអោយបានល្អទាំងអស់គ្នាជៀសផុតការ ឆ្លងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរា ជរដ្ឋាភិបាល ៣កុំ ៣ការពារ ហើយក្នុងនោះដែរសម្រាប់បណ្តាអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា

និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលទើបទទួលបានឧបការណ៍ ធ្វើតេសរហ័សរកមេរោគកូវីដ ត្រូវធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានចំគោលដៅ និងមានការសន្សុំសំចៃស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សំដៅធ្វើយ៉ាងណារួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

តាមរយៈឧបករណ៍ធ្វើតេស្តរហ័សនេះទុកប្រើប្រាស់សម្រាប់មន្ត្រីរាជការ និងអ្នកយកព័ត៌មានដែលត្រូវចុះទៅយកព័ត៌មាន ឬផលិតកម្មវិធីផ្សាយផ្សេងៗ ហើយជាមួយនេះក៏ទុកសម្រាប់ប្រើប្រាស់ក្នុងការពិនិត្យចំពោះវាគ្មិន និងភ្ញៀវកិតិយសដែលត្រូវបានគោរពអញ្ជើញមកចូលរួមក្នុងកម្មវិធីសំភាសន៍នានានៅក្នុងស្ទីតយោផ្សាយ

វិទ្យុ និងទូរទស្សន៍ ដើម្បីធ្វើការពិនិត្យរកមើលមេរោគកូវីដ ដែលជាវិធានការចាំបាច់ក្នុងការរួមចំណែក ទប់ស្កាត់ការ ឆ្លងរីករាលដាលលនៃជំងឺកូវីដ-១៩ ហើយធានាបាននូវនិរន្តភាព ក្នុងការផ្សព្វផ្សាយ ដើម្បីបំរើដល់ប្រជាពលរដ្ឋជាទស្សនិកជន និងអ្នកស្តាប់ទាំងអស់ទទួលព័ត៌មានគ្រប់ពេលវេលាដោយគ្មានការអាក់ខាន ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងនូវតូនាទីក្នុងការ ពង្រឹងការយកចិត្តទុកដាក់ក្នុងការពង្រឹងតូនាទី និងភារកិច្ចចំពោះអ្នកសារព័ត៌មាន ដើម្បីធ្វើយ៉ាងណា អោយការប្រកបរបរជាអ្នកសារព័ត៌មាន អនុវត្តន៍តាមប្រពន្ធ័ច្បាប់ និងលិខិតបទដ្ឋានដែលមានជាធរមានដោយក្នុងចំណុចនេះ ឯកឧត្តម

រដ្ឋមន្ត្រីចង់សង្កត់ធ្ងន់អំពីការប្រើប្រាស់សិទ្ធិ និងតូនាទីភារកិច្ចក្នុងនាមអ្នកសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាបែងចែក ឲ្យបានច្បាស់លាស់នូវតូនាទី និងសិទ្ធិក្នុងការបញ្ចេញមតិអោយបានត្រឹមត្រូវស្របតាមច្បាប់ដែលបានកំណត់ ជៀសវាងការប្រើប្រាស់វិជ្ជាជីវ:ជាអ្នកព័ត៌មានផ្សព្វផ្សាយព័ត៌មានមិនពិតប្រាស់ចាកក្រមសីលធម៌ច្បាប់ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ៖«ការប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ និងសេរីភាពដែលហួ សព្រំដែនធ្វើអោយប៉ះពាល់ដល់ស្ថាប័ន និងកិត្តិយសបុគ្គលផ្សេងៗ ដែលត្រូវប្រឈមមុខតាមផ្លូវច្បាប់សម្រាប់អ្នកសារព័ត៌មាននោះ ។

ដូច្នេះ សម្រាប់អគ្គនាយកដ្ឋានជំនាញរបស់ក្រសួងព័ត៌មានត្រូវបន្តពង្រឹងការអនុវត្តន៍ និងតូនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅកម្ពុជាឲ្យអនុវត្តន៍ទៅតាមអនុលោមទៅតាមក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន ដែលបាននឹងកំពុងអនុវត្តន៍មកហើយនេះ » ។

ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំដល់គ្រប់អនុគណ:កម្មការចំណុះអោយក្រសួងព័ត៌មានក្នុង នោះសម្រាប់គណ:កម្មការនិតិកម្មត្រូវធ្វើយ៉ាងណា រៀបចំផ្សព្វផ្សាយនូវរាល់ឯកសារច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ ដែលបំរើដល់ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន ដែលអនុលោមទៅតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវ:អ្នកសារព័ត៌មាន ៕

ដកស្រង់ពី៖ កោះសន្តិភាព