បណ្តាញសង្គម

សម្ដេចតេជោ ៖ ចៅៗ១០នាក់នឹងទៅចាក់វ៉ាក់សាំង នាថ្ងៃទី១ សីហាខាងមុខ

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា ចៅៗរបស់សម្ដេចជិត១០នាក់ដែលដល់អាយុចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងត្រូវចាក់មុនគេ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបក្នុងខំមិនទៅកាន់គណនេយ្យហ្វេសប៊ុកឈ្មោះថា «Vannak Cambodia» នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា៖ «ច្បាស់ណាស់ចៅខ្ញុំជិត១០នាក់ ដែលដល់អាយុចាក់នឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃ១ សីហាខាងមុខនេះ» ។

សូមរំលឹកថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ដល់១៧ឆ្នាំ នឹងចាប់ផ្ដើម នៅព្រឹកថ្ងៃទី១ សីហា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្ដេចក៏នឹងធ្វើសន្និសីទកាសែត នៅវិមានសន្តិភាព ។

សម្ដេចតេជោ ក៏បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្មេងអាយុ១២ដល់១៧ឆ្នាំ ដោយចាប់ផ្ដើមពីរាជធានីភ្នំពេញមុនគេ នឹងបន្តពង្រីកទៅតាមបណ្ដា ខេត្ត-ក្រុង ។

កាលពីពេលថ្មីកន្លងមកនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងបានត្រៀមខ្លួនរួចហើយ

ក្នុងការចាក់វ៉ាក់សាំងបង្កការជំងឺកូវីដ១៩ តាមការគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងនោះក៏មានត្រៀមវ៉ាក់សាំងមួយចំនួន ដើម្បីចាក់រួចហើយដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព