បណ្តាញសង្គម

សាច់​ក្របី ៥​កុងតឺន័រ នាំ​ចូល​ពី​ឥណ្ឌា កម្ពុជា​រក​ឃើញ ៣​កុងតឺន័រ មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩

រាជធានីភ្នំពេញ ៖ អាជ្ញាធរសមត្ថកិច្ចគយកម្ពុជា រកឃើញសាច់ក្របី បង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន៥ កុងតឺន័រ ក្នុងនោះមាន ៣ កុងតឺន័រ រកឃើញមានផ្ទុកវីរុសកូវីដ-១៩ ខណៈដែលសាច់ក្របីទាំងអស់នោះ នឹងត្រូវនាំយកលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៧ កក្កដា ២០២១ បានជម្រាបទៅប្រធានក្រុមហ៊ុននាំចូលថា អនុលោមតាមប្រការលេខ២ នៃប្រកាសរបស់គណៈកម្មការចំពោះកិច្ច មានភារកិច្ចចាត់វិធានការកម្ទេចចោលសាច់បង្កក និងមុខទំនិញផ្សេងទៀត ដែលបានរកឃើញថា មានវីរុសកូវីដ-១៩ ដូច្នេះសូមក្រុមហ៊ុនផ្ដល់កិច្ចសហការជាមួយគណៈកម្មការចំពោះកិច្ចក្នុងវិធានការនេះ ចូលរួមកម្ទេចសាច់ក្របីបង្កក ដើម្បីចូលរួមក្នុងការទប់ស្កាត់កូវីដ-១៩ ទាំងអស់គ្នា ។

ទៅដុតបំផ្លាញចោល ក្នុងពេលឆាប់ៗនេះ ។បើតាមតារាងលទ្ធផលវិភាគរបស់ក្រសួងសុខាភិបាលកម្ពុជា បានតេស្តវិភាគឃើញថា ក្នុងចំណោមសាច់ក្របីបង្កក ចំនួន ៥កុងតឺន័រ មាន៣ កុងតឺន័រ ដែលនាំចូលដោយក្រុមហ៊ុន បូវីនីហ្វ៊ូដ ឯ.ក និងក្រុមហ៊ុន អើស្ការី អ៊ិនវេសម៉ិន និងខនស្ត្រាក់ស៊ិនឯ.ក មានលទ្ធផល វីរុស SARS-CoV-2 វិជ្ជមាន ដែលនេះមានន័យថា វិជ្ជមានកូវីដ-១៩ ។

ដោយឡែកមន្ត្រី នៃស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ក៏បានបញ្ជាក់ថា ពាក់ព័ន្ធករណីនេះ ក្រុមការងាររបស់ស្ថានទូត ក៏កំពុងតែសិក្សាស្វែងយល់ និងសហការជាមួយអាជ្ញាធរកម្ពុជា ក្នុងវិធានការនេះ តែលទ្ធផលយ៉ាងណានោះ មិនទាន់បញ្ជាក់នៅឡើយ ដោយក្រុមការងារកំពុងមមាញឹក តែគ្រាន់តែបញ្ជាក់ខ្លីថា ខាងស្ថានទូតឥណ្ឌា ក៏សូមចូលរួមក្នុងការសហការលើការងារនេះផងដែរ ។

គួរបញ្ជាក់ថា កម្ពុជា បានដាក់បម្រាមមិនឲ្យនាំចូលសាច់ក្របី និងផលិតផលសាច់ផ្សេងទៀត ដែលមានប្រភពមកពីប្រទេសឥណ្ឌា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដោយសារតែស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសនេះមានភាពធ្ងន់ធ្ងរ ប៉ុន្តែក្រោយមក កម្ពុជាបានសម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតមកពីឥណ្ឌា វិញ ។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលណែនាំដល់នាយកដ្ឋានសាខា និងការិយាល័យគយ និងរដ្ឋាករ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា កម្ពុជាបានសម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀតមកពីប្រទេសឥណ្ឌាចេញវិញ ដោយសារស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅឥណ្ឌាមានភាពធូរស្រាល ហើយសាច់បង្កកទាំងនោះ មានតេស្ត អវិជ្ជមានកន្លងមក ។

លិខិតដដែលនោះ បានបញ្ជាក់នូវវិធានការជំនួសបណ្តោះអាសន្ន ដែលត្រូវអនុវត្តបន្ថែមលើការនាំចូលសាច់បង្កក និងទំនិញបង្កកទាំងនោះថា «តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ-លើសាច់បង្កក ។

នៅពេលទំនិញមកដល់ តម្រូវឲ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមុនអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ» ។

វិធានការនោះនឹងត្រូវបន្ធូរបន្ថយរហូតដល់ការលុបចោលទាំងស្រុងនៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលនៅពេលណាប្រទេសនាំចេញ និងលទ្ធផលតេស្តអវិជ្ជមានជាបន្តបន្ទាប់លើសាច់បង្កកទាំងនោះដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៕

«គយចាប់សាច់ក្របី ៣កុងតឺន័រ នាំចូលមកពីឥណ្ឌា មានផ្ទុកមេរោគកូវីដ១៩»

ដកស្រង់ពី៖ កោះសន្តិភាព