បណ្តាញសង្គម

ក្រសួង​អប់រំ​៖​ ការ​ចាក់​វ៉ាក់សាំង​កុមារ​និង​យុវជន​ចប់​​នឹង​​ឈាន​ដល់​បើក​សាលា​​​​វិញ​ជា​​ជំហាន​ៗ

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា នៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនកុមារ និងយុវជនចប់នៅពេលខាងមុខនេះអាចនឹងឈានដល់បើកដំណើរការសាលារៀនឡើងវិញជាជំហានៗ ។

នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ។ ការបញ្ជាក់របស់អ្នកនាំពាក្យ ខណៈប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានកំណត់ចាប់ពីខែសីហាខាងមុខនេះចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមាចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ និងកីឡា បានឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ថា ក្រសួងអប់រំយុវជន និងកីឡា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដ៏ខ្ពង់ខ្ពស់ ឲ្យមានយុទ្ធនាការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ២លាននាក់។

លោកបញ្ជាក់ថា៖ «ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀតដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ»។

ចំពោះករណីការបិទសាលារៀនក្នុងអំឡុងពេលជំងឺកូវីដ១៩កុំពុងវាយលុបនៅក្នុងប្រទេសអ្នកនាំពាក្យក្រសួងអប់រំបានលើកឡើងថាមុននិងក្នុងបរិបទកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តផ្តល់ប្រយោជន៏ដល់សិស្ស-និស្សិតក្នុងការបំពេញគោលបំណងនៃការសិក្សា និងស្វ័យសិក្សាគ្រប់កម្រិត។លោកបញ្ជាក់ថា៖«ចំពោះវត្តមានកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបាន ផលិតនូវយន្តការរៀនពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីឆ្លើយតបបានទាន់ពេលវេលា។

ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បានប្រឹងប្រែងយ៉ាងស្រួចស្រាវបំផុត ដើម្បីបំពេញតម្រូវការសិក្សាឲ្យសិស្ស-និស្សិតបានបន្តរៀនសូត្រតាមរយៈយន្តការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិកដែលផ្តល់សុវត្ថិភាពសុខភាពដល់អ្នកសិក្សា»។

លោកថា ជារួមចំពោះមុខនេះសាលារៀនបង្រៀនតាមបែបចម្រុះគឺ១-បង្រៀនតាម ប្រព័ន្ធអេឡិចត្រូនិកដូចជាតាមការប្រើប្រាស់វីដេអូ, ប្រព័ន្ធអនឡាញរបស់ក្រសួង។២-ការ ប ង្រៀនដោយប្រើឯកសារដូចជាសន្លឹកកិច្ចការចំពោះសិស្សគ្មានឧបករណ៍អេឡិចត្រូនិច ។៣-ការបង្រៀនតាមវិទ្យុ និងទូរទស្សន៍, ។

៤-ការរៀនតាមបណ្ដុំតូចៗដែលសាលាត្រូវពិនិ ត្យលទ្ធភាពជាក់ស្តែង។ជាមួយគ្នានោះដែរ ក្នុងនាមក្រសួងអប់រំ យុវជន និង កីឡាសូមស្វាគមន៍ និងថ្លែង អំណរគុណចំពោះកិច្ចសហការពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន ជាពិសេសមាតាបិតា សិស្ស-និស្សិត និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមចំណែកលើកកម្ពស់គុ ណភាពអប់រំសម្រាប់អ្នកសិក្សា មុននិងក្នុងបរិបទកូវីដ-១៩។

សូមជម្រាបថា ទោះបីជាក្រសួងបានខិតខំក្នុងការធ្វើយ៉ាងណា ឲ្យសិស្សបានសិក្សាក្នុងអំឡុងពេលជំងឺកូវីដ១៩កំពុងរាតត្បាតដោយបើកឲ្យរៀងនាអនឡាញនិងតាមវីឌីអូជាដើមក្តី គេសង្កេតឃើញអត្រាសិស្សដែលចង់រៀនតាមកម្មវិធីរបស់ក្រសួងដាក់ចេញនោះមិនសូវមាននោះទេ ។

ពិសេសនោះ នៅតាមតំបន់ជនបទពួកគេមិនចង់រៀននោះទេ ដោយខ្លះដោយ សារ ជីវភាពឈានទៅដល់ចូលបំរើការងាររោងចក្រនៅជិតផ្ទះរបស់ខ្លូនផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពេលថ្មីៗនេះបានថ្លែងកំណត់បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ១២-១៧ឆ្នាំ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ តទៅ ដោយចាប់ ពីរាជធានីភ្នំពេញមុនគេ ទើបចាប់តាមបណ្ដារាជធានី-ខេត្ត។

សម្ដេចតេជោនឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេង ដែលមានអាយុ១២-១៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត។

សម្ដេចតេជោ បន្ដថា សម្តេច នឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំង នៅបើកយុទ្ធ នាការចាក់វ៉ាក់សាំង តែម្ដង ក្រៅពីចៅរបស់សម្ដេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹ កនាំសំខាន់ៗ ជាច្រើនទៀតផងដែរ។

សម្តេចក៏បានអំពាវនាវដល់មាតាបិតាសូមត្រៀមនាំកូន ចៅទៅចាក់វ៉ាក់សាំងជំងឺ កូវីដ១៩ឲ្យបានគ្រប់គ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព