បណ្តាញសង្គម

អភិបាលខណ្ឌ បញ្ជា​ឱ្យ​វាយ​កំទេចចោល ការចាក់​សាប របស់​ពលរដ្ឋ​ម្នាក់ រំលោភ​លើផ្លូវ សាធារណៈ​មួយ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២

ភ្នំពេញៈ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ បានបញ្ជាអោយមន្ត្រី និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ វាយកំទេចចោល ការចាក់សាប របស់ពលរដ្ឋម្នាក់ រំលោភលើផ្លូវសាធារណៈមួយ ក្នុងសង្កាត់ច្រាំងចំរេះទី២ ក្រោយពីប្រជាពលរដ្ឋ បានរាយការណ៍ជូនលោក និងក្រោយពីបានចុះពិនិត្យ ជាក់ស្ដែង នៅទីតាំងនោះ ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថាៈ ដោយសង្កេតឃើញថា មានការចាក់សាប រំលោភលើផ្លូវ សាធារណៈ ពិតប្រាកដមែន លោកបានបញ្ជាឱ្យក្រុមការងារ វាយកម្ទេចចោលតែម្ដង ក្រោយទទួល បានការរាយការណ៍ និងសំណូមពរពី បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។

ក្នុងពេលនោះដែរ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានចូលរួមអបអរសាទរនិងថ្លែង អំណរគុណដល់ លោកអភិបាលខណ្ឌ ដែលបានគិតគូរពីសុខទុក្ខ ដោះស្រាយបញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋ ប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាព និងទាន់ ពេលវេលា៕

ដកស្រង់ពី៖ រស្មីកម្ពុជា