បណ្តាញសង្គម

សត្វក្រៀលមួយក្បាលកំសត់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីជាប់មងប្រជាពលរដ្

រាជធានីភ្នំពេញ ៖ ក្រុមការងារប្រចាំខេត្តរតនគីរីនៃអង្គការ BirdLife សហការជាមួយមជ្ឈមណ្ឌលអង្គរការសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) កាលពីថ្មីៗនេះបានចុះជួយសង្គ្រោះសត្វក្រៀលមួយក្បាលដែលជាប់មងរបស់ប្រជាពលរដ្ឋ ។

បើតាមរយៈគេហទំព័រហ្វេសប៊ុករបស់អង្គការសត្វស្លាប នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹង ក្រោយទទួលព័ត៌មានពីអាជ្ញាធរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា មានសត្វក្រៀលមួយក្បាលបានជាប់មងរបស់ប្រជាពលរដ្ឋទើបក្រុមការងារអង្គការខាងលើចុះជួយសង្គ្រោះ ។

ប្រភពបញ្ជាក់ថា ៖«សត្វក្រៀលនេះត្រូវបានប្រទះឃើញជាប់មង នាថ្ងៃទី២១ សីហា នៅចំណុចដីក្រុមហ៊ុនកៅស៊ូផេស៊ីភីច ភើល ហើយសត្វក្រៀលនេះត្រូវបានជួយសង្គ្រោះ ដោយកម្មករក្រុមហ៊ុន និងបានមើលថែពីសំណាក់ក្រុមហ៊ុន ។

បន្ទាប់ពីក្រុមការងាររបស់អង្គការ BirdLif eបានធ្វើការពិនិត្យកាយសម្បទារឃើញថា សត្វក្រៀលនេះ មានសុខភាពល្អ និងមិនមានរបួសអ្វីគួរអោយគត់សម្គាល់ទេ ។

ក្រុមការងារក៏បានលែងវាត្រឡប់ទៅព្រៃធម្មជាតិវិញនៅរសៀលថ្ងៃដដែលនោះ»។ប្រភពដដែល បញ្ជាក់ថា សត្វក្រៀល គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបានជាទូទៅមានកម្ពស់ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង២,៥ ម៉ែត្រ ។

បក្សីនេះត្រូវបានចាត់ចូលជាប្រភេទកំពុងទទួលរងការគំរាមកំហែង (Vulnerable) ក្នុងបញ្ជីក្រហមពិភពលោក (IUCN Red List) ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំនួនសត្វក្រៀលមានការថយចុះខ្លាំង ។

ហេតុដូចនេះ សូមប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចចូលរួមការពារបក្សីនេះទាំងអស់គ្នា ដោយបញ្ឈប់ការទន្ទ្រានដីដែលធ្វើឲ្យប៉ះពាល់ដល់ទីជម្រកការបរបាញ់ការចាប់យកមកចិញ្ចឹម និងលួចយកពងកូន ៕

ដកស្រង់ពី៖ កោះសន្តិភាព