បណ្តាញសង្គម

មេបញ្ជាការ​កង​យោធ​​ខេមរភូមិន្ទ​ចាត់​វិធានការ​ម៉ឺងម៉ាត់​​យានយន្ត​ជ្រក​ផ្លា​ក​លេខ​ ខ.ម ​ក្នុង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានសេចក្តីប្រកាសស្តីពីការបង់ពន្ធយានយន្តទាំងអស់ មេបញ្ជាការកងយោធលខេមរភូមិន្ទប្រកាសចាក់វិធានការម៉ឺងម៉ាត់ចំពោះយានយន្តជ្រកផ្លាកលេខខេមរភូមិន្ទក្នុងការប្រមូលពន្ធជូនរដ្ឋ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានណែនាំឲ្យកងទ័ពបញ្ឈប់ការស្នើប័ណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្ដឯកជនទោះបីយករថយន្ដនោះមកបម្រើការងារក្នុងអង្គភាពក៏ដោយ ហើយយករថយន្ដមិនទាន់បង់ពន្ធនាំចូលប្រញាប់បង់ពន្ធជូនរដ្ឋ ។

យោងតាមសេចក្ដីណែនាំរបស់អគ្គបញ្ជាការដ្ឋាន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាឲ្យកងយោធពលខេមរភូមិន្ទទាំងអស់ត្រូវអនុវត្តបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់រាជរដ្ឋាភិបាល លើការប្រមូលពន្ធចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខខេមរភូមិន្ទ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «បញ្ឈប់រាល់ការស្នើបណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្តឯកជន បើទោះបីជារថយន្តទាំងនោះចូលរួមផ្នែកណាមួយក្នុងការបម្រើការងារអង្គភាពក្តី ។

ត្រូវយករថយន្តចង្កូតស្តាំកែទៅជាចង្កូតឆ្វេង រីឯរថយន្តចង្កូតឆ្វេង ដែលមិនទាន់បង់ពន្ធនាំចូលត្រូវប្រញាប់ទៅបង់ពន្ធជូនរដ្ឋតាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា» ។

ជាមួយគ្នានោះដែរ ឯកឧត្តមសេនីយ៍ក៏បានថ្នាក់ដឹកនាំត្រូវអប់រំជាបន្ទាន់ ដល់យោធិនថ្នាក់ក្រោមឲ្យយល់ និងចូលរួមរំលែកការលំបាករបស់រាជរដ្ឋាភិបាលក្នុងការប្រមូលថវិកាជាតិក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ផងដែរ ។

សូមរំលឹកថា យោងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានស្នើក្រសួងមហាផ្ទៃក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន

និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ ជាលើកចុងក្រោយចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ ខ.ម និង ន.ប ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់គយ ៕

ដកស្រង់ពី៖ កោះសន្តិភាព