បណ្តាញសង្គម

គ.ជ.ប ទទួលបានអ្នកសង្កេតការណ៍ជាតិ ៤៤៦នាក់ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ២០២១

(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលជាផ្លូវការអ្នកសង្កេតការណ៍ជាតិ ចំនួន៤៤៦នាក់ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលអ្នកសង្កេតការណ៍ទាំងនេះមកពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។

ទោះជាយ៉ាងនេះក្តី គ.ជ.ប បានឱ្យដឹងថា បន្ថែមពីនេះ ខ្លួនក៏កំពុងពិនិត្យលើឈ្មោះអ្នកសង្កេតការណ៍ចំនួន ១២៨នាក់ថែមទៀតផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖

ដកស្រង់ពី៖ Fresh News