បណ្តាញសង្គម

ក្រសួងព័ត៌មាន ហាមមិនឱ្យមានការចាក់ផ្សាយខ្សែភាពយន្ត «Methagu»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានស្នើដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ហាមចាក់ផ្សាយខ្សែភាពយន្ត «Mothagu» នៅក្នុងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ។

នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្រសួងព័ត៌មាន បានឱ្យដឹងថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសំណូមពរពីប្រទេសស្រីលង្កា ស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជា

ជួយទប់ស្កាត់ការចាក់ផ្សាយខ្សែភាពយន្ត Metlagur ដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់អតីតអង្គការភេរវកម្ម Liberation Tigers of Tamil Eelam (ETTE) ដឹកនាំដោយ Velupillai Prabhakaran និងផលិតដោយអង្គការ Tamil Eelam Film Society ដែលត្រូវបានគេកំណត់ថា ETTE គឺជាអង្គការមួយក្នុងចំណោមអង្គការភេរវកម្មដ៏ឃោរឃៅ នៅក្នុងសកលលោក»។

តាមរយៈលិខិតដដែលរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា បច្ចុប្បន្ន ខ្សែភាពយន្ត Methagu ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមរួមមាន៖ Internet sites និង the BS Value App។

ខាងក្រោមនេះជាលិខិតរបស់ក្រសួងព័ត៌មាន៖

ដកស្រង់ពី៖ Fresh News