បណ្តាញសង្គម

ក្រសួងសុខាភិបាលស្នើឲ្យអាជ្ញាធររៀបចំវិធានការបង្ការជំងឺកូវីដ-១៩ ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ឲ្យម៉ឺងម៉ាត់

រាជធានីភ្នំពេញ ៖ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ នៅពេលខាងមុខនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាន់ខ្លាំងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រសួងសុខាភិបាលបានស្នើឲ្យអាជ្ញាធរមូលដ្ឋានរៀបចំវិធានការបង្ការជំងឺកូវីដ១៩ ឲ្យបានម៉ឺងម៉ាត់ ។

លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវរៀបចំវិធានប ង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ទុកឲ្យហើយក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃនាពេលខាងមុខព្រោះប្រជាពលរដ្ឋចល័តពីតំបន់មួយទៅមួយទៀត ។

ក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើងទៅក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវរៀបចំវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យរួចរាល់ទុកជាមុន ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃនាពេលខាងមុខ ។ លោកជំទាវបានគូសបញ្ជាក់ថា ៖

«ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់មុនដល់ថ្ងៃត្រូវឈប់៣ថ្ងៃហ្នឹង គឺយើងត្រូវចាត់ ចែងរៀបចំពីឥឡូវឲ្យហើយ» ។ លោកជំទាវបានបន្ដថា អាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងរៀបចំ និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវបំផុតនៅផ្ទះសំណាក់ សណ្ឋាគារ និងរមណីដ្ឋានជាដើម ក្នុងគោលបំណង់ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។

លោកជំទាវបានលលើកឡើងថា បើសិនមានបុគ្គលណាមួយមិនគោរពតាមវិធានការសុខាភិបាលទេត្រូវណែនាំដល់បុគ្គលនោះភ្លាមៗ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។

ជាមួយគ្នានោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវសម្រេចចិត្តឲ្យបានត្រឹមត្រូវមុនទៅកន្លែងកម្សាន្ដណាមួយ បើមិនដូច្នោះទេជួបជុំគ្រួសារខ្លួនឯងជៀសវៀងទៅខាងក្រៅជួបជុំមនុស្សច្រើនដែលអាចឆ្លងជំងឺកូវីដ-១៩ ប្រការណាមួយ ។

អាជ្ញាធរមូលដ្ឋានក៏ត្រូវរៀបចំមធ្យោបាយសាធារណៈឲ្យត្រឹមត្រូវ សម្រាប់ជូនប្រជាពលរដ្ឋដើរកម្សាន្ដ ។

សូមជម្រាបថា កាលពីពេលថ្មីៗមកនេះរាជរដ្ឋាភិបាលប្រកាសឲ្យឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ នៅពេលខាងមុខនេះប្រជាពលរដ្ឋមន្ត្រីរាជការទាំងអស់អាចដើរកម្សាន្តនៅកន្លែងទេសចរណ៍នានាបាននៅទូទាំងប្រទេស តែត្រូវអនុវត្តវិធានការ សុខាភិបាលឲ្យជាប់ជានិច្ច៕

ដកស្រង់ពី៖ កោះសន្តិភាព