បណ្តាញសង្គម

មានពន្លឺហើយ ! អ្នកជំនាញខាងវ៉ាក់សាំងថា កូវីដ-១៩ នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ

សហរដ្ឋអាមរិក ៖ ចាត់ទុកជាដំណឹងដ៏រីករាយមួយ សម្រាប់កម្ពុជា ក៏ដូចជា ពិភពលោកផងដែរ ក្រោយពីអ្នកជំនាញវ៉ាក់សាំង បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ ។

ថ្មីៗនេះលោក Bancel បានប្រាប់កាសែតស្វីស Neue Zuercher Zeitung ថា ការបង្កើនការផលិតវ៉ាក់សាំងនឹងអនុញ្ញាតឱ្យពិភពលោកទាំងមូលអាចទទួលថ្នាំបង្ការប្រឆាំងនឹងកូវីដ-១៩ ដែលជាកត្តាកំណត់ឱ្យពិភពលោកនឹងបញ្ចប់ការរីករាលដាលនៃវីរុសឆ្លងមួយនេះ នៅឆ្នាំ ២០២២ ។

លោក Bancel បានប្រាប់កាសែត Neue Zuercher Zeitung ថា «ប្រសិនបើអ្នកក្រឡេកមើលការពង្រីកសមត្ថភាពផលិតកម្មនៅទូទាំងឧស្សាហកម្មក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ភាពគ្រប់គ្រាន់នៃដូសរបស់វ៉ាក់សាំង គួរតែមានគ្រប់ នៅពាក់កណ្តាលឆ្នាំក្រោយ (២០២២) ដើម្បីឱ្យមនុស្សគ្រប់គ្នានៅលើផែនដីនេះអាចចាក់វ៉ាក់សាំងបាន។

ចំណែកវ៉ាក់សាំងប្រើជាដូសជម្រុញគួរតែអាចផលិតគ្រប់គ្រាន់ទៅបានត្រូវការដែលចង់បាន» ។លោក Bancel ដែលដឹកនាំក្រុមហ៊ុន Moderna ជាក្រុមហ៊ុនដែលបានបង្កើតវ៉ាក់សាំង mRNA ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង បាននិយាយថាការមិនចាក់វ៉ាក់សាំងនឹងបង្កើតឱ្យមានភាពស៊ាំដោយធម្មជាតិដែលភាពស៊ាំដោយធម្មជាតិនឹងធ្វើឱ្យងាយរងគ្រោះក្នុងរដូវរងានេះ ។

លោកបានមានប្រសាសន៍ថា «អ្នកដែលមិនទទួលបានវ៉ាក់សាំងការពារខ្លួន នឹងបង្កើតនូវភាពស៊ុំាការពារខ្លួនពីធម្មជាតិ ព្រោះថាវីរុសបំប្លែងថ្មី ដែលតា មានលក្ខណៈឆ្លងខ្លាំង» ។

ការប្រែប្រួលតាមរបៀបនេះ យើងនឹងបញ្ចប់កូវីដ ស្រដៀងគ្នាក្នុងស្ថានភាពនៃភាបស្រដៀងនឹងជំងឺផ្តាសាយ។ អ្នកអាចចាក់វ៉ាក់សាំងនិងរីករាយជាមួយរដូវរងា ។

ឬ អ្នកមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទេ តែអ្នកនឹងប្រថុយការធ្លាក់ខ្លួនឈឺ ហើយអាចឈានដល់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ» ។

លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លង មានទស្សនវិស័យផ្សេងអំពី ថាតើពេលណាជំងឺរាតត្បាតនឹងបញ្ចប់។

គាត់បានប្រាប់សារព័ត៌មាន Axios ថាជនជាតិអាមេរិកតិចជាងនេះនឹងត្រូវឆ្លងមេរោគជារៀងរាល់ថ្ងៃ ដែលរបៀបនៃការនិយាយរបស់គាត់ហាក់មិនប្រើពាក្យចំៗថា ជំងឺរាតត្បាតនឹងអាចបញ្ចប់ឆ្នាំក្រោយ ឬអត់ ។ចុងបញ្ចប់នៃល្បែងនេះ គឺដើម្បីកំចាត់មេរោគ។

ឥឡូវនេះយើងនៅតែស្ថិតក្នុងស្ថានភាពរាតត្បាត ព្រោះយើងមានការឆ្លងថ្មីចំនួន ១៦០.០០០ នាក់ក្នុងមួយថ្ងៃ។ នោះមិនមែនជាការគ្រប់គ្រងល្អសមរម្យទេ … នេះមានន័យថា វាជាការគំរាមកំហែងដល់សុខភាពសាធារណៈ» ។

លោកវេជ្ជបណ្ឌិត Anthony Fauci បានថ្លែងបែបនេះកាលពីដើម ខែកញ្ញា។

លោក Fauci បន្តថា «នៅក្នុងប្រទេសដែលមានទំហំធំដូចជាប្រទេសរបស់យើង អ្នកមិនអាចដើរលែងផ្តេសផ្តាស់ទេ ព្រោះនៅមានអ្នកឆ្លងប្រមាណ ១០០.០០០ នាក់ក្នុងមួយថ្ងៃទេ។

ដូច្នេះបើអត្រាឆ្លងស្ថិតនៅ ក្រោម ១០,០០០ នាក់ នោះទើបអាចនិយាយបានថា វាល្អ ហើយអ្នកចាប់ផ្តើមមានអារម្មណ៍ស្រួល» ៕

ដកស្រង់ពី៖ កោះសន្តិភាព