បណ្តាញសង្គម

ព្រឹកនេះសម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្លាស់ប្ដូរអភិបាលខេត្តស្ទឹងត្រែង, លោក ស្វាយ សំអ៊ាង ជំនួសលោក ម៉ុម សារឿន

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ប្រកាសផ្លាស់ប្ដូរអភិបាលខេត្តស្ទឹងត្រែង ដោយលោក ស្វាយ សំអ៊ាង ជំនួសលោក ម៉ុម សារឿន។

សូមជម្រាបថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្លាស់ប្ដូរតួនាទី មកជាអភិបាលខេត្តស្ទឹងត្រែង ខណៈលោក ម៉ុម សារឿន ត្រូវបានតែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

ដកស្រង់ពី៖ Fresh News