បណ្តាញសង្គម

សម្តេច ៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារអន្តរវិស័យ និងប្រទាក់ប្រឡាគ្នាតម្រូវឲ្យចូលរួមពីប្រជាជនម្នាក់ៗ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន គូសបញ្ជាក់ថា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារអន្តរវិស័យ និងប្រទាក់ក្រឡាគ្នាដែលតម្រូវឲ្យមានការចូលរួមពីប្រជាជនម្នាក់ៗ។

យោងតាមសាលិខិតរបស់សម្តេចតេជោ ហ៊ុនសែន ក្នុងឱកាសប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ សម្តេចតេជោ បានលើកឡើងថា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារអន្តរវិស័យ

និងមានលក្ខណៈប្រទាក់ក្រឡាដែលតម្រូវឱ្យមានការចូលរួមពីប្រជាជនយើងម្នាក់ៗ គ្រួសារ សហគមន៍ ក្រសួង ស្ថាប័នផ្នែកឯកជន សង្គមស៊ីវិល សំដៅកាត់បន្ថយហានិភ័យដែ លមានស្រាប់ត្រៀមបង្ការហានិភ័យថ្មី ដើម្បីបញ្ចៀសគ្រោះមហន្តរាយ ។

ជាមួយគ្នានោះដែរ សម្តេចបានគូសបញ្ជាក់ថា ដើម្បីធានានូវភាពជោគជ័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្តេចបានធ្វើការអំពាវនាវដូចតទៅ ៖

១- ទោះបីជាបងប្អូនជនរួមជាតិបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយក៏ដោយក៏ត្រូវបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល “៣ការពារ ៣កុំ

- ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយបើមិនទាន់បានចាក់វ៉ាក់ សាំងការពារកូដ-១៩ សូមមេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាតាម ការណែនាំ និងតាម ទីកន្លែងដែលបានកំណត់ដោយរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កើតភាព ស៊ាំជៀសផុតពីគ្រោះ មហន្តរាយនៃជំងឺរាតត្បាតកាចសាហាវនេះ។

២- ត្រូវប្រកាន់ខ្ជាប់ជារៀងរហូតនូវវប្បធម៌ចែករំលែកដោយឈរលើស្មារតីជួយគ្នាទៅវិញទៅមក សហការ ឱ្យកាន់តែរឹងមាំថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយ រំលែកទុក្ខលំបាកប្រជាជនដែល ងាយរងគ្រោះនៅទូទាំងប្រទេស។

៣- បន្តពង្រឹងស្មារតីសាមគ្គីភាពនិងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាសុខុមាលភាព ជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីក ចម្រើនឡើងបន្ថែមទៀត។

៤- ត្រូវបង្កើនការយល់ដឹងអំពីឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀម បង្ការ ប្រកបដោយស្មារតីភ្ញាក់រលឹកតាមលំនាំថ្មី និងការទទួលខុសត្រូវខ្ពស់នូវរបៀបរបបរស់នៅស្អាតថែរក្សា សុខភាពផ្ទាល់ខ្លួន អនាម័យខ្លួនប្រាណ អនាម័យលំនៅដ្ឋាន ការទុកដាក់សំរាម សំណល់រឹង បន្ថយការប្រើប្រាស់ ថង់ប្លាស្ទីកជាដើម ។

ការពារថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីការរស់នៅប្រកបដោយ ផាសុខភាព និងសុខុមាលភាព ជៀសផុតពីគ្រោះមហន្តរាយផ្សេងៗ។

៥- ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តោត សំខាន់លើការត្រៀមបង្ការហានិភ័យ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ដោយត្រៀមរៀបចំសម្រាប់ការឆ្លើយតប ទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព។

៦- វិស័យឯកជន ដៃគូរអភិវឌ្ឍ សង្គមស៊ីវិល បន្តចូលរួមសហប្រតិបត្តិការ កៀរគរធនធានដែលចាំបាច់ ដើម្បីធានាអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព សម្រាប់ភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ។

៧- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានបណ្តាញសង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មានរបស់រដ្ឋនិ ងឯកជនសូម ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានព្យាករណ៍អាកាសធាតុ កំណើនទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញា គ្រោះថ្នាក់ផ្សេងៗ និងសារអប់រំការយល់ដឹងជាសាធារណៈពីវិធានការ ដើម្បីបញ្ចៀសគ្រោះមហន្តរាយជូនដល់ សាធារណៈជនជ្រាបទាន់ពេលវេលានិងឆាប់រហ័ស៕

ដកស្រង់ពី៖ កោះសន្តិភាព