បណ្តាញសង្គម

អង្គការថែទាំសុខភាពអ្នកជំងឺអេដស៍អំពាវនាវមេដឹកនាំប្រទេស G20ជួយបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសក្រីក្រ

រាជធានីភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF បានបន្តអំពាវនាវដល់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រី ខណៈប្រទេសជាច្រើននៅលើសកលលោកបានមិនទាន់បានចាក់វ៉ាក់សាំងបានច្រើននៅឡើយ ។

ការអំពាវនាវនេះបានធ្វើឡើង នៅថ្ងៃទី២០ តុលានេះ តាមរយៈយុទ្ធនាការទាមទារឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជា ដើម្បីជាការត្រៀមក្នុងការក្នុងការតស៊ូមតិចុងក្រោយមួយនៅមុនកិច្ចប្រជុំកំពូល G20 នៅចុងខែតុលានេះ

ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងរ៉ូម ប្រទេស អ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោកធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID-19 ជាសកលតាមរយៈការផ្ញើលិខិតទៅកាន់បណ្ដាស្ថានទូតនៃប្រទេស G20 ផងដែរ ។

សកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជាគ្រាន់តែជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះនៅមុនកិច្ចប្រជុំកំពូល G20។

AHF ក៏បានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាមធ្យោបាយចម្បងក្នុងការដោះស្រាយ ជំងឺរាតត្បាត និងការធ្វើ សេចក្តីព្រាង អនុសញ្ញាសុខភាពសាធារណៈសកលថ្មីមួយ សំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភា ពទូទាំងពិភពលោក ឱ្

យមានសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្ទុះឡើងនាពេលអនាគត។លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងដែរថា

មេដឹកនាំមកពីប្រទេស G20 ត្រូវតែប្តេជ្ញាចិត្តចំពោះសកម្មភាពពិតប្រាកដ នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីធានាថាគ្រប់ប្រទេសមិនថា ទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ច យ៉ាងណានោះទេ គឺត្រូវតែមានវ៉ាក់សាំង ដើម្បីការពារប្រជាពលរដ្ឋ និងបញ្ចប់ការរីករាលដាលនៃ ជំងឺរាតត្បាតនេះទេ។

លោកបានបន្តថា ត្រូវចាប់ផ្តើមដោយធានាថា ក្រុមហ៊ុនផលិតវ៉ាក់សាំង ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាឧបត្ថម្ភ ដល់អ្នកជាប់ពន្ធ ដើម្បីជំរុញផលិតកម្មវ៉ាក់សាំងឱ្យបានទូទាំងពិភពលោក។ ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, ដើម្បីរួមគ្នាទាមទារឱ្យមានកា រចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក ។

ចំណែក លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីរបស់អង្គការ មូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍នៅកម្ពុជាបានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសអ្នកមាន ។

ជំងឺ COVID-19នៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក, អាមេរិកឡាទីន និងនៅជុំវិញពិភពលោក ហើយនេះក៏ដោយសារតែកង្វះខាតវិធានការ នោះគឺការខ្វះខាតវ៉ា ក់សាំងសង្គ្រោះជីវិតមនុស្ស ។

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ខណៈកម្ពុជាសម្រេចបាននូវអាត្រាចាក់វ៉ាក់ សាំងដ៏ខ្ពស់ បណ្ដាប្រទេសដទៃ នៅតែបន្តរងការឈឺចាប់ដោយសារ COVID-19នៅឡើយ ។

ជាក់ស្ដែងមានតែ ៧ភាគរយនៃប្រជាជនអាហ្វ្រិក ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19ហើយប ណ្ដាប្រទេសមានប្រាក់ចំណូលទាបមានតែប្រជាជន ២.៥ ភាគរយប៉ុណ្ណោះដែល ទទួលបានការចាក់វ៉ាក់សាំងដូសទី១ ។

ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញឱ្យបណ្ដាប្រ ទេសG20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាឱ្យបាននូវការចាក់វ៉ាក់សាំង ឱ្យពិភពលោកទាំងមូល ។

គួរបញ្ជាក់ថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោក នៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន/ការ៉ាអ៊ីប តំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប៕

ដកស្រង់ពី៖ កោះសន្តិភាព