បណ្តាញសង្គម

សេចក្តីសម្រេច ស្តីពី នីតិវិធីប្រតិបត្តិស្តង់ដានៃការ​ធ្វើ​ចត្តាឡីស័ក​របស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែតុលានេះ បានចេញសេចក្តីសម្រេច ស្តីពី នីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋាន បានពេញលេញ។

នោះគឺអ្នកចាក់វ៉ាក់សាំងរួច ទាំងខ្មែរ និងទាំងបរទេស ដែលធ្វើដំណើរចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័ក ចន្លោះពី ៣ថ្ងៃ ទៅ ៧ថ្ងៃ។ រីឯអ្នកមិនបានចាក់វ៉ាក់សាំង ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។

វិធានការថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១៨ ខែតុលាតទៅ។

ដកស្រង់ពី៖ កោះសន្តិភាព