បណ្តាញសង្គម

រដ្ឋាភិបាល​អាស៊ាន​គូសបញ្ជាក់​លើ​ឯកសារ​សំខាន់​២​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន

រាជធានីភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលអាស៊ានបានគូសបញ្ជាក់ពីឯកសារសំខាន់ៗចំយោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២១ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤ តាមប្រព័ន្ធវីដេអូជាមួយនឹងបណ្ដាមេដឹកនាំអាស៊ានដទៃទៀត ។

នួន២ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ។នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាលអាស៊ានបានធ្វើការកត់សម្គាល់លើឯកសារចំនួន២ ៖

ទី១.របាយការណ៍វឌ្ឍនភាពស្ដីអំពីការអនុវត្តការកែសម្រួលការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យស្ដីអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ។

ទី២. របាយការណ៍វឌ្ឍនភាពស្ដីពីការអនុវត្តសេចក្តីប្រកាសរួមស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន លើចក្ខុវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ។

សូមបញ្ជាក់ថា នៅឆ្នាំនេះជប៉ុន គឺជាដៃគូសន្ទនារបស់អាស៊ាន៤៨ ឆ្នាំមកហើយ ។ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានឯកភាពតាមសំណើរបស់ជប៉ុនឲ្យមានកិច្ចប្រជុំពិសេសនៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៣ ដែលជាខួបលើកទី៥០ នៃការបង្កើតភាពដៃគូរវាងអាស៊ាន និងជប៉ុន ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤នេះ សម្ដេចតេជោ ហ៊ុន សែន និងប្រមុខថ្នាក់ដឹកនាំអាស៊ានបានគាំទ្រឱ្យមានកិច្ចប្រជុំនេះនៅប្រទេសជប៉ុន ។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ជំនួយសន្ធឹកសន្ធាប់ ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសអាស៊ាន និងផ្ដល់វិភាគទាន៥០លានដុល្លារដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានស្វាគមន៍ជំនួយជាកម្ចីពីជប៉ុនចំនួន២៥០ពាន់លានដុល្លារ ជាពិសេសតាមរយៈការគាំទ្រ និងការឆ្លើយតបនូវគ្រោះមហន្តរាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។

សូមជម្រាបថា កន្លងទៅនេះប្រមុខរដ្ឋាភិបាលអាស៊ានបានស្វាគមន៍ចំពោះជំនួយឥតសំណងចំនួន២០០លានដុល្លារដែលជប៉ុនបានប្រកាសជួយដល់បរិក្ខាពេទ្យ និងឧបករណ៍ផ្សេងៗ ព្រមទាំងបានជួយទៅលើផ្នែកបច្ចេកទេសដល់បណ្ដាប្រទេសអាស៊ាន ។

ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានស្វាគមន៍ស្នើឲ្យជប៉ុនបន្តជួយកសាងសហគមន៍អាស៊ាន ជាពិសេសការតភ្ជាប់ផែនការមេឆ្នាំ២០២៥ និងជួយសមាហរណកម្មអាស៊ានសម្រាប់ផែនការគំនិតផ្ដួចផ្ដើមអាស៊ានលើកទី៤ ព្រមទាំងឱ្យជប៉ុនចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍជាពិសេសនៅតំបន់មេគង្គ។

លើសពីនេះ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានពេញចិត្តចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងជប៉ុនផងដែ ។

សូមគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤នេះ ប្រមុខរដ្ឋាភិបាលអាស៊ានបានស្នើសុំឲ្យបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុនឲ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានដូចជា វិស័យឌីជីថល វិស័យសេដ្ឋកិច្ច វប្បធម៌ វិស័យសន្តិសុខ និងវិស័យផ្សេងៗទៀត ។

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននេះផងដែរ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនបានប្រកាសថា ជប៉ុននឹងបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន និងជាចុងក្រោយប្រមុខរដ្ឋាភិបាលជប៉ុន និងអាស៊ានបានពិភាក្សាទៅលើបញ្ហាតំបន់ដូចជាសមុទ្រចិនខាងត្បូង មីយាន់ម៉ា និងឧបទ្វីបកូរ៉េជាដើម ៕

 

ដកស្រង់ពី៖ កោះសន្តិភាព