បណ្តាញសង្គម

តំណាងកម្ពុជា នឹងឡើងថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី១០ របស់អង្គការសហប្រជាជាតិ ស្តីអំពីធុរៈកិច្ច និងសិទ្ធិមនុស្ស នៅថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិ នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី១០ របស់ខ្លួន ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្តីអំពីធុរកិច្ច និងសិទ្ធិមនុស្ស ដែលមានការចូលរួមពីតំណាងរដ្ឋ អង្គការសង្គមស៊ីវីល និងអ្នកវិនិយោគ ហើយដែលនឹងឡើងថ្លែងពីគោលជំហររបស់ខ្លួនពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ។

នេះបើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ជិន ម៉ាលីន តំណាងឱ្យកម្ពុជានឹងថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី១០ របស់អង្គការសហប្រជាជាតិ ស្តីអំពីធុរកិច្ច និងសិទ្ធិមនុស្ស ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមរយៈវីដេអូថតទុកជាមុន។

លោក ជិន ម៉ាលីន នឹងធ្វើការថ្លែងសុន្ទរកថា ជាភាសាអង់គ្លេស រយៈពេល៣នាទី ពីការគាំទ្ររបស់កម្ពុជាក្នុងនាមជារដ្ឋសមាជិករបស់អង្គការសហប្រជាតិលើគោលការណ៍ណែនាំរបស់អង្គការសហប្រជាតិ

ស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ព្រមទាំងវិធានការរបស់រដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលការណ៍ទាំងអស់នេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមាន វិស័យសាធារណៈ ឯកជន អង្គការសង្គមស៊ីវីល

រួមទាំងសាធារណជន ដែលមានការពាក់ព័ន្ធផងដែរ ដែលមានខ្លឹមសារទាំងស្រុងដូចក្នុងសុន្ទរកថាខាងក្រោមនេះ៕

Copy . Fresh News