បណ្តាញសង្គម

សម្តេចតេជោមានជំនឿថាការបើកប្រទេសលើកនេះគឺមិនថយក្រោយនោះទេចត្រូនិកថា នឹងបណ្ដាលឱ្យញៀន និងកើតជំងឺសួតធ្ងន់ធ្ងររហូតបាត់បង់ជីវិត

ភ្នំពេញៈប្រមុខរាជរដ្ឋាភិបា លកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាន៍ដោយមានជំនឿទុកចិត្តថាចំពោះការបើកប្រទេសលើកនេះគឺមិនថយក្រោយនោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍នេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ -ក្រូចឆ្មារ ឬហៅថា«ស្ពានភ្ជាប់និស្ស័យ» និងបើកការ ដ្ឋានគម្រោងសាងសង់ផ្លូវលេខ ៧១C ក្រោមហិរញ្ញប្បទានសម្បទានពីសា ធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២១។

សម្តេចតេជានាយករដ្ឋមន្រ្តីបានបង្ហាញនូវការជឿជាក់លើចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្នុងខណៈការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងប្រ ទេសបានជាង១៤ លាននាក់ហើយ ក្នុងចំណោមប្រជាជនជាង ១៦លាននាក់នោះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានអរ គុណចំពោះប្រជាពលរដ្ឋកម្ពុជាដែលទទួលយកនូវការរៀបចំរបស់រាជរដ្ឋា ភិបាលចូលរួមចាក់វ៉ាក់សាំងដែលនេះគឺដើម្បីសុខភាពរបស់ខ្លួនឯងនេះជាមោទនភាពដ៏ធំសម្រាប់ជាតិសាសន៍យើងដែលបានស្ម័គ្រចិត្តចាក់សាំងដោយមិនបាច់បង្ខំ។

សម្តេចក៏បានសំដែងមោទនភាពចំពោះប្រជាជនរបស់យើងបានផ្លាស់ប្ដូរឥរិយា បថ,ហើយដែលយើងត្រូវហ៊ានទទួលគស្គាល់និងលើកទឹកចិត្តដើម្បីឲ្យការផ្លាស់ប្តូរឥរិយាបថនេះក្លាយទៅជាទម្លាប់របស់ប្រជាពលរដ្ឋដែលយើង។នៅក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្ដែ តប្រទីប សំពះព្រះខែ និង អកអំបុក គេបានសង្កេតឃើញ ថាឥរិយាបថរបស់ប្រជាពលរដ្ឋយើងតាមរយៈនៃការពាក់ម៉ាស់ លាងដៃឬជែលនិងអាល់ កុល ។

រយៈពេលនៃពិធី បុណ្យអុំទូកនេះមាន ការកើនឡើងបន្តិចថ្ងៃនេះមានអ្នកឆ្លងត្រឹម៣៩នាក់វាស្ថិត នៅក្រោម ៥០ នាក់ ។

សម្តេចតេជោបន្តថាខ្ញុំស្នើឲ្យប្រជាពល រដ្ឋរបស់យើងប្រកាន់យកបទបែបនេះបន្តទៀត គឺយើងធ្វើនេះគឺដើម្បីខ្លួនយើងតែប៉ុណ្ណោះមិនមែនធ្វើដើម្បីអ្នកណានោះទេយើងមិនអាចទៅឈឺជំនួសម្ដាយ,យើងមិនអាចឈឺចាប់ជំនួសកូនបានទេ,គឺវាផ្ដើមចេញពីមនុ ស្សម្នាក់គ្រួសារនីមួយៗចេះការពារខ្លួន ។

សម្តេចតេជោបន្តថាៈ”សម្តេចសប្បាយ ចិត្ត សប្បាយរីករាយបើកប្រទេសឡើងវិញដោ យមិនថយក្រោយទេ ខ្ញុំមានជំនឿទុកចិត្តការបើកប្រទេសលើកនេះគឺមិនថយក្រោយទេ” ។

តែទោះយ៉ាងណាសម្តេចបានស្នើឲ្យ សា លា មតេយ្យកុំទាន់បើកដំណើរការ ព្រោះក្មេងៗអាយុក្រោម៥ឆ្នាំមិនទាន់បានចាក់វ៉ាក់សាំង ។ចំណែលខារ៉ាអូខេ និងរង្គ សាលរង់ចាំក្រោយថ្ងៃ ៣០ វិច្ឆិកានេះ៕

Copy. Rasmeinews