បណ្តាញសង្គម

កម្ពុជាលែងមានកង្វល់រឿងកង្វះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តែត្រូវត្រៀមថវិកាទិញ ចែករំលែក

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បន្តិចទៀតកម្ពុជាលែងខ្វះវ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងការប្រើប្រាស់ហើយ បន្ទាប់ពីមានការផលិតក្នុងប្រទេស ប៉ុន្តែត្រូវត្រៀមថវិកាសម្រាប់ទិញ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ១១ដោយចំណាយទឹកប្រាក់ជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី៦ ធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កន្លងមកសម្តេចបានស្នើឲ្យភាគីចិនផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា អាលូវមានការគាំទ្រពីរដ្ឋាភិបាល និងក្រុមហ៊ុនចិនក៏បានចុះហត្ថលេខាធិការជាមួយគ្នារួចហើយ ។

សម្តេចបញ្ជាក់ថា ៖«អីញ្ចឹងបន្តិចទៀត កង្វះវ៉ាក់សាំងដែលយើងកំពុងតែកង្វល់យើងនឹងមានវ៉ាក់សាំងផ្គត់ផ្គង់ខ្លួនឯង ប៉ុន្តែក៏ត្រូវត្រៀមលុយទិញ មិនមែនយកមកទទេនោះទេ តែគ្រាន់តែយើងមានវ៉ាក់សាំងផលិតនៅក្នុងទឹកដីរបស់យើង ដែលអាចទិញមកប្រើប្រាស់ក្នុងតម្លៃធូររាប់ទាំងមិនគិតថ្លែងដឹកជញ្ជូន ហើយអាចតម្លៃធូរជាងទាំងមិនចាំបាច់ដឹកជញ្ជូនផ្លូវឆ្ងាយ» ។

សម្តេចថា ជំងឺកូវីដ១៩ មិនដឹងចប់ពេលណានោះទេ រហូតដល់ពេលនេះ មានអ្នកខ្លះចាក់វ៉ាក់សាំងជំងឺកូវីដ១៩ រហូតដល់៤ដូស រួចហើយ ។

ករណីចាក់វ៉ាក់សាំងកូវីដ១៩ នេះដែរ សម្តេចតេជោ ក៏បានស្នើឲ្យក្រសួងសុខាភិបាលរួមទាំងអាជ្ញាធរនៅតាមព្រំដែនធ្វើការត្រួតពិនិត្យឡើយវិញថា តើនៅតាមព្រំដែនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកូវីដ១ដូសទី៣ ហើយឬនៅ ។ បើសិនមិនទាន់ចាក់ត្រូវធ្វើការចាក់ដូសទី៣ ដើម្បីឲ្យមានភាពសាំ ។

ធានា បើមានករណីឆ្លងមិនធ្វើឲ្យមានភាពធ្ងន់ធ្ងរនោះទេ ។ចំណែកលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែង ពេលភាគីបានកំពុងតែមមាញឹកក្នុងធ្វើទំនាក់ទំនងជាមួយម្ពុជាដើម្បីធ្វើការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។

លោកថា ៖«ក្រុមហ៊ុនស៊ីណូហ្វាមចិន បានកំពុងតែធ្វើការងារជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតក្នុងស្រុកបាន»។

លោកបន្តថា ៖«ខ្ញុំជឿជាក់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ភាគីជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយអាស៊ីបូព៌ា ការកសាងសង្គមវាសនារួមសេដ្ឋកិច្ច កម្ពុជា ចិន …នឹងធ្វើឲ្យមានការអភិវឌ្ឍជាច្រើននៅពេលខាងមុខ» ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា សម្តេចក៏ធ្លាប់បានស្នើឲ្យទៅភាគីចិនក្នុងការនាំផលិតផលរបស់កម្ពុជានូវអាទិភាពផ្លែមៀន និងពិភាក្សាជាកញ្ចប់ លើផលិតផលកម្ពុជា ។

ពេលនេះគេបានអនុញ្ញាតឲ្យនាំចូលផ្លែមៀនផង និងត្រីប្រាផង ។ សម្តេចថា ៖« ត្រីប្រាខ្មែរយើងមាន បើសិនយើងមានទីផ្សារធំទៅចិន អីញ្ចឹងខ្ញុំជំរុញឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រី ដើម្បីដឹកជញ្ជូនដោយបង្កើតបានប្រាក់ចំណូលពីការចិញ្ចឹមត្រី ។

អ្នកនាំមៀននៅប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ គឺមានទីផ្សារសម្រាប់នាំចេញ ប៉ុន្តែត្រូវមានគុណភាព ដើម្បីជៀងវាងនាំមេរោគទៅចូលក្នុងប្រទេសចិននោះទេ» ។

សម្តេចថា ក៏បានលើកឡើងថាប្រទេសកម្ពុជាមានអ្នកដាំដើមមៀនរាប់ម៉ឺនហិកតា ហើយទទួលបានផលល្អៗ ។ អីញ្ចឹងត្រីប្រា ដែលនឹងអាចធ្វើជាម្ហូបអាហារលើតុ ប្រជាជនចិនជាក្តីសង្ឃឹមសម្រាប់អ្នកចិញ្ចឹមត្រី ៕

ដកស្រង់ពី៖ កោះសន្តិភាព