បណ្តាញសង្គម

រាជរដ្ឋាភិបាល​សម្រេច​ឱ្យដាំ​ឈើ​ឡើងវិញ​លើដី​ដែល​គេ​ទន្ទ្រាន​ដែន​ព្រៃ​លិច​ជុំវិញ​បឹង​ទន្លេសាប​

ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២១បានសម្រេចឲ្យអង្គភាពប្រឆាំងអពើពុករលួយធ្វើការស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ហើយដកហូតដីរដ្ឋ ទំហំ២.១០០,៦៦ហិកតា ដែលស្ថិត ក្នុងដែនព្រៃលិចទឹកដូចមានកំណត់ក្នុងអនុក្រឹត្យ លេខ១៩៧ ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាបនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងរលាយ ព្រំខណ្ឌក្បាលដីនិងដកហូតបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់ប្រគល់ភារកិច្ច ជូនក្រសួង កសិកម្ម ដាំដើមឈើឡើងវិញ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១បានជម្រាបជូន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់រដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេសនិងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទរដ្ឋមន្ត្រី

ក្រសួងធនធានទឹកនិងឧតុនិយម រដ្ឋមន្ត្រី ក្រសួងបរិស្ថាននាយឧត្តមសេនីយ៍អគ្គ មេបញ្ជា ការកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជធអាវុធហត្ថលើ ផ្ទៃប្រទេស អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងអភិបាលនៃគណៈអភិបាល

ខេត្តកំពង់ធំ តាមរយៈលិខិតលេខ៧០៥សជណ ចុះថ្ងៃទី៣ខែធ្នូឆ្នាំ២០២១ អំពី កម្មវត្ថុករណីរបាយការណ៍ស្តីពីលទ្ធផលនៃការចុះត្រួតពិនិត្យនិងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ។

នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោកឈួន សុធី រដ្ឋលេខាធិការ ទីស្តីការ គណៈ មន្ត្រីបានយោងលិខិតលេខ២៦៣៣ដនស អសដក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

លិខិតលេខ ៤៤៣ខន ០២១ សជណ ចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១ របស់ខុទ្ទកាល័យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ចំណារដ៏ខ្ពង់ ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ

និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបថារាជរដ្ឋាភិបាលសម្រេច សម្រាប់ខេត្តកំពង់ឆ្នាំង ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ធឌឿន

 

អតីតអភិបាល ខេត្តកំពង់ឆ្នាំង, ដកហូតដីរដ្ឋទំហំ២.១០០,៦៦ហិកតា ដែលស្ថិត ក្នុងដែនព្រៃលិចទឹកដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១៩៧ អបក្រ.បកចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំ ច្រណូកនិង ឃុំដារ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

ប្រគល់ភារកិច្ចជូនក្រសួង ធនធានទឹកនិងឧតុនិយមរៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹកតាមស្មារតីអនុក្រឹត្យលេខ១៩៧ អបក្រ.បកចុះថ្ងៃទី២៩ខែសីហាឆ្នាំ២០១១។ ប្រគល់ភារកិច្ចជូន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងដឹកនាំយុទ្ធនាការដាំដើម ឈើឡើងវិញ។

ប្រភពដដែលបានបន្តថា រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងចាត់វិធានការការពារដីរដ្ឋក្នុងដែន ព្រៃលិចទឹក ដើម្បីធានានិរន្តរភាពនិងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជ រដ្ឋាភិបាលលេខ០១បប ចុះថ្ងៃទី២ខែកក្កដាឆ្នាំ២០១០អនុក្រឹត្យលេខ១៩៧ អបក្រ.បក ចុះថ្ងៃទី២៩ខែសីហាឆ្នាំ២០១១។

ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាបនិងរដ្ឋបាល ខេត្តកំពង់ឆ្នាំងរំលាយព្រំខណ្ឌក្បាលដីនិងដកហូតបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់។

សម្រាប់ខេត្តកំពង់ធំនៅក្នុងសេចក្តីជូនដំណឹងបានប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ជម្រុញនិតិវិធីតុលាការករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែន ព្រៃលិច ទឹកនៃតំបន់បឹងទន្លេសាប។

ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំ អង្គភាពជំនាញរៀបចំរបាយការណ៍មានផែនទីនិងនិយាមកា ដើម្បីលើកសំណើជូន ក្រសួងធនធានទឹកនិងឧតុនិយម កែសម្រួលព្រំប្រទល់តំបន់២ស្ថិតនៅក្នុងភូមិសាស្ត្រ ដែលមានការប៉ះពាល់។

ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំនិងមន្ទីរអង្គភាព ជុំវិញខេត្តកំពង់ធំ បន្តចាត់វិធានការការពារនិងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋនៅ ក្នុងដែនព្រៃ លិចទឹកជុំវិញបឹងទន្លេសាបដើម្បីធានានិរន្តរភាពនិងត្រូវពង្រឹងការអនុវត្ត បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១បប ចុះថ្ងៃទី២ខែកក្កដាឆ្នាំ២០១០អនុក្រឹត្យ លេខ១៩៧ អបក្រ.បកចុះថ្ងៃទី២៩ខែសីហាឆ្នាំ២០១១។

ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាបនិងរដ្ឋបាលខេត្តកំពង់ធំ ជម្រុញអនុវត្តលិខិត លេខ១០០៣ សជណ ចុះថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៥និងលិខិតលេខ១០៤៤ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រជាពលរដ្ឋអាចមានសិទ្ធិ កាន់កាប់និងអាស្រ័យផល។

ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋត្រូវរក្សាទុកជូនប្រជា ពលរដ្ឋដូចក្នុងចំណុចទី៤៕

ដកស្រង់ពី៖ រស្មីកម្ពុជា