បណ្តាញសង្គម

ថ្ងៃ៨ធ្នូ បិទហាងខារ៉ាអូខេ ក្លឹបកម្សាន្ត​រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន ហើយ​ផ្អាកលក់គ្រឿងស្រវឹង​

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសឲ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ( KTV ) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំងរាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្ម រយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

ក្នុងនោះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។ បម្រាមខាងលើនេះ

ត្រូវធ្វើឡើង ដើម្បីកាន់ទុក្ខជាផ្លូវការ ដែលរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខ

ថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសសភា ដែលបានយាងចូលព្រះទិវង្គត កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ព្រះសពព្រះអង្គ ត្រូវបានដង្ហែមកពីប្រទេសបារាំង មកដល់ភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៥ ខែធ្នូ ហើយតម្កល់ធ្វើបុណ្យ នៅព្រះដំណាក់ចាស់ តាមផ្លូវសម្តេចប៉ាន

ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុននឹងដង្ហែទៅថ្វាយព្រះភ្លើង នៅមុខវត្តបទុម ខាងត្បូងព្រះបរមរាជវាំង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News