បណ្តាញសង្គម

សម្តេចតេជោ អរគុណអន្តរជាតិមិនអនុញ្ញាតឲ្យបុគ្គលខ្មែរយកលុយទៅដាក់នៅធនាគារក្រៅប្រទេស

ខេត្តកណ្តាល ៖ ដើម្បីផ្តល់ឱកាសឲ្យអ្នកមាន នៅក្នុងប្រទេសកម្ពុជា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានប្រកាសអរគុណអន្តរជាតិដែលមិនអនុញ្ញាតឲ្យបុគ្គលខ្មែរយកលុយទៅដាក់នៅធនាគារក្រៅប្រទេស ។

មានប្រសាសន៍ក្នុងពិធីត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖«ខ្ញុំសូមអរគុណអន្តរជាតិយ៉ាង ដូច្នេះថា ដែលមិនអនុញ្ញាតឲ្យបុគ្គលខ្មែរណាយកលុយទៅដាក់នៅធនាគារនៅក្រៅប្រទេស ។

អរគុណពិសេសតែម្តង ព្រោះលុយយើងនឹងវិលនៅក្នុងស្រុក ដោយសារ កាលពីមុនពេលអន្តរជាតិមិនទាន់បានរារាំង ក្នុងការយកលុយទៅដាក់នៅក្រៅប្រទេសខ្មែរយើងមួយចំនួនយកលុយទៅវិនិយោគនៅក្រៅប្រទេស តាមរយៈយកលុយទៅដាក់ធនាគារនៅក្រៅប្រទេស ដែលស្មើនឹងយកលុយជួយវិនិយោគនៅក្រៅប្រទេស ។

សម្តេចថា ពេលនេះវិធានការជាអន្តរជាតិនេះ បានធ្វើឲ្យខ្មែរមានឱកាសយកលុយទៅទុកនៅក្រៅប្រទេសធ្វើឲ្យលុយនៅក្នុងស្រុកខ្មែរ គឺនៅតាមធនាគារក្នុងស្រុក ។

ចំណុចនេះធ្វើឲ្យអចលនទ្រព្យនៅក្នុងស្រុកខ្មែរទោះបីកូវីដ១៩ ក៏ការកសាងលក់នៅតែដំណើរការ ។សម្តេចថា ៖ ការទិញលំនៅស្ថាននៅតែបន្តលក់នៅតែដាច់ មិនមែនថា សភាពកូវីដ ហើយផ្ទះចុះថ្លៃនោះទេ ។

អ្នកខ្លះគេរកស៊ីគេទិញផ្ទះទុកដល់ពេលឡើងថ្លៃគេលក់បន្ត ដើម្បីចំណេញ ។ អានេះជាវិធីចំណេញមួយក្នុងចំណោមការប្រាក់ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានលើកឡើងថា ការធ្វើឲ្យអ្នកសាងសង់បានលុយសាងសង់បន្ត ហើយអ្នកទិញគេបាននៅ ឬលក់បន្តបានលុយ ។

អីញ្ចឹងគេទិញថ្ងៃហ្នឹងថា ៥០ម៉ឺនដុល្លារ ថ្ងៃក្រោយលក់៥៥ម៉ឺននោះចំណេញ៥ម៉ឺន ហើយគាត់ទៅបន្តទៀតធ្វើបែបនេះទន់រក្សានៅក្នុងស្រុក ៕

ដកស្រង់ពី៖ កោះសន្តិភាព