បណ្តាញសង្គម

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទព័ត៌មាន «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»

(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពី «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ពន្យល់ផ្សព្វផ្សាយដល់សាធារណជន អំពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់រារដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងទិសដៅរក្សាលំនឹងសេដ្ឋកិច្ចជាតិ

និងជីវភាពរបស់ប្រជាជន ដែលបាននិងកំពុងរងផលប៉ះពាល់ ដោយសារវិបត្តិសាកល នៃការរីករាលដាលជំងឺកូវដ-១៩។

បើតាមសេចក្ដីជូនដំណឹង សន្និសីទនេះដឹកនាំ និងសម្របសម្រួលដោយលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

និងមានការចូលរួមជាវាគ្មិនកិត្តិយសពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដកស្រង់ពី៖ Fresh News