បណ្តាញសង្គម

របាយការណ៍៖ គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី១៤ ខែធ្នូ ខណ:អប់រំផ្សព្វផ្សាយច្បាប់ ១៩៧ទីតាំង

(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ គឺមិនមានអ្នកប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនោះទេ។

ទោះជាយ៉ាងនេះក្តី នៅថ្ងៃម្សិលមិញ សមត្ថកិច្ចបានអប់រំផ្សព្វផ្សាយច្បាប់ចំនួន ១៩៧ទីតាំង និងអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២៤០នាក់ (យានយន្ត ១៥៩គ្រឿង) ផងដែរ។

នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

ខាងក្រោមនេះជាសេចក្តីប្រកាស៖

ដកស្រង់ពី៖ Fresh News