បណ្តាញសង្គម

សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារហាយ៉ាត់ រីជិនស៊ី ភ្នំពេញអស់ទឹកប្រាក់១៨០លានដុល្លារ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»ដែលចំណាយទឹកប្រាក់សាងសង់អស់១៨០លានដុល្លារ ។

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញបានសាងសង់ក្នុងតម្លៃ១៨០លានដុល្លារ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក ។

សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១ ។

សណ្ឋាគារនេះ មានបន្ទប់ចំនួន២៤៧បន្ទប់ ដែល៤៣បន្ទប់ ជាបន្ទប់ប្រភេទស្វីត ។

សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០ ។

រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយ និងទំនើបសម្រាប់រៀបចំកម្មវិធី និងកិច្ចប្រជុំគ្រប់ប្រភេទ ។

វត្តមានសណ្ឋាគារនេះនឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរតាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា ៕

ដកស្រង់ពី៖ កោះសន្តិភាព