បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន អនុម័តឲ្យចាក់វ៉ាក់សាំងដូសទី៣ជូនកុមារនិងយុវវ័យអាយុពី១២ឆ្នាំដល់១៨ ឆ្នាំ

ភ្នំពេញៈសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹង ថាសម្តេចបានអនុម័តពីម្សិលមិញឲ្យចាក់ ដូសទីបីសម្រាប់កុមារនិងយុវវ័យអាយុ១២ ឆ្នាំដល់១៨ ឆ្នាំចាប់ពីខែមករានេះទៅហើយអនុវត្តតាមវិធីសាស្ត្រផ្ការីក ។

បើតាមសម្តេចកុមារនិងយុវវ័យអាយុ ១២ឆ្នាំដល់ ១៨ ឆ្នាំមានចំនួនប្រមាណ ២ លាននាក់តែប៉ុណ្ណោះ ។

ភ្នំពេញមានចំនួន ២៣ ម៉ឺននាក់។ សម្តេចបន្តថាៈការសម្រេចនេះគឺដើម្បីយើងយកភាពស៊ាំមួយនៅក្នុងសង្គម៕

ដកស្រង់ពី៖ រស្មីកម្ពុជា