បណ្តាញសង្គម

លោកប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលគាល់ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំង

ភ្នំពេញ៖លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំងនៅវេលាព្រឹកថ្ងៃ ២១ ខែធ្នូ ឆ្នាំ ២០២១ នេះបន្ទាប់ពីបានមកដល់ ប្រទេសកម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ផងដែរថាក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះលោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក ក៏មានចូលថ្វាយបង្គំគាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេច

ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ

នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង កន្ត្រកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ លោក ង្វៀន សួនហ៊្វុក នឹងមានជំនួបដោយឡែកពីគ្នាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ង្វៀន សួនហ្វុក(Nguyen Xuan Phuc)ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងអញ្ជើញធ្វើជាអធិបតីជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភា។

លោក ង្វៀន សួនហ្វុក និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ៕

Copy. rasmeinews