បណ្តាញសង្គម

មេដឹកនាំកម្ពុជា-វៀតណាមបញ្ជាក់ជាថ្មីនូវជំហររួមរបស់អាស៊ានថែរក្សាសេរីភាពនាវាចរណ៍ និងហោះ ហើរលើសមុទ្រចិនខាងត្បូង

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាមបានបញ្ជាក់ជាថ្មីនូវជំហររួមរបនេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-វៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ្វ៊ុក នៅកម្ពុជា ចំនួន២ថ្ងៃចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ ។

ថ្លែងការណ៍ ចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានឲ្យដឹងថា លោក ង្វៀន សួនហ្វ៊ុក បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដែលកម្ពុជាបានផ្តល់ជូនកំឡុងពេលវៀតណាមធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងបានអះអាងជាថ្មីថា វៀតណាមនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាកំឡុងពេលជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ

៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលជាការរួមវិភាគទានដល់ការលើកកម្ពស់ការរួបរួម សាមគ្គីភាព ពង្រឹងមជ្ឈភាព និងភាពធន់របស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់ ។

ស់អាស៊ានចំពោះសារៈសំខាន់នៃការថែរក្សាសន្តិភាព និងសេរីភាពនាវាចរណ៍ ព្រមទាំងការហោះហើរលើសមុទ្រចិនខាងត្បូង ។

ប្រភពបានបញ្ជាក់ថា «ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវជំហររួមរបស់អាស៊ានចំពោះសារ:សំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍ក្នុង និងការហោះហើរលើសមុទ្រចិនខាងត្បូងលើកកម្ពស់ កិច្ចសន្ទនា

និងការកសាងទំនុកចិត្ត ការអនុវត្តស្វ័យអត់ធ្មត់ ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ

រួមមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងធានានូវការអនុវត្តពេញលេញ

និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនៃបណ្តាភាគីក្នុងសមុទ្រចិនខាងត្បូង (DOC) ដោយធ្វើការឆ្ពោះទៅរកការបញ្ចប់នូវក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង (COC) ដែលមានប្រសិទ្ធភាព និងពិតប្រាកដស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២» ។

ជាងនេះទៅទៀត កម្ពុជា-វៀតណាម ក៏បានគាំទ្រអាស៊ាន និងចិន ក្នុងការរៀបចំរាល់សកម្មភាពដែលអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ DOC ផងដែរ ។

សូជម្រាបថា សម្តេចតេជោ កន្លងមកធ្លាប់បានលើកឡើងថា សម្តេចខិតខំដោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ាជាមួយអាស៊ាន និងសមុទ្របញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែសម្តេចដោះស្រាយបាន ឬមិនបានកុកុំបន្ទោសសម្តេច ខណៈពេលកម្ពុជាធ្វើជាប្រធានអាស៊ាន៕

ដកស្រង់ពី៖ កោះសន្តិភាព