បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន បង្ហាញលិខិតសម្ងាត់របស់លោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ១៩៩៤

ភ្នំពេញៈប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៣ខែធ្នូនេះបានទម្លាយសំបុត្រសម្ងាត់របស់លោក ហ៊ុន ម៉ាណែតដែលបានសរសេរមកសម្តេចនៅក្នុងឆ្នាំ ១៩៩៤ពេលកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក។

លិខិតសម្ងាត់នេះក្នុងគោលបំណងដើម្បីបានរៀនខាងយោធានិងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការប្តេជ្ញារបស់គេគឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរ ថាៈ”សំបុត្រសម្ងាត់ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំហ៊ុនម៉ាណែតដែលពេលនោះកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកបានសសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំដើម្បីបានរៀនខាងយោធានិងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការ ប្តេជ្ញារបស់គេគឺរៀនយកបណ្ឌិតខាងសេដ្ឋ កិច្ចឱ្យបាន”។

សម្តេចតេជោបានបន្តថាៈ”លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សាទុក ជាសម្ងាត់ទៀតទេព្រោះវាបានកន្លងហួសជិត២៨ឆ្នាំ មកហើយ។ជាមួយនេះម៉ាណែតក៍មានចំ ណេះដឹងខាងសេដ្ឋកិច្ចនយោបាយនិងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់”។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀត ថា”អានលិខិតនេះនិងយល់ពីម៉ាណែត កាន់តែច្បាស់ហើយអ្វីដែលមិនមានក្នុងលិខិតនេះគឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុង ហ្គោបន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅ សកលវិទ្យាល័យញ៉ូវយ៉ក ។

ម៉ាណែតធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំងដោយសុីឈ្នួលបេះផ្លែ ប៉ោមឱ្យគ្រួសារនេះដើម្បីរៀនភាសាបារាំង ។

នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេសម៉ាណែតបានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២និងទី៣ដើម្បីបាន ប្រាក់ខ្លះសម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា