បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

(ភ្នំពេញ)៖ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកម្ពស់ ៣៥ជាន់ត្រូវសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១ នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋា ករកម្ពុជាបានចាប់ផ្តើមសាងសង់នៅខែកុម្ភៈឆ្នាំ២០១៧បញ្ចប់នៅខែកក្កដាឆ្នាំ២០២០ មានកម្ពស់៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី ២ ជាន់) កម្ពស់១២០ម៉ែត្រមានបណ្តោយប្រវែង ៥៤ម៉ែត្រទទឹងប្រវែងជាង២៦ម៉ែត្រ។

អគារនេះត្រូវបានរៀបចំឡើងដោយបាន ចែកចេញជាផ្នែកជាច្រើនសម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រីនិងការផ្តល់សេវា។អគារនេះមានចំណត៨ជាន់(រួមទាំងជាន់ក្រោមដី២ ជាន់)អាចចតរថយន្តបាន១៤២គ្រឿងនិងទោចក្រយានយន្ត ១០២ គ្រឿងបញ្ជរព័ត៌មាន(ជាន់ទី១)ច្រក ចេញ- ចូលតែមួយ(ជាន់ទី៦)សាលប្រជុំនិងបន្ទប់ប្រជុំ សាលប្រជុំធំ២

សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួនការិយាល័យ ២៣ជាន់ការិយាល័យអគ្គនាយកបន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករងការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាននិងការិយាល័យមន្រ្តីអា ហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីមនិងសោណា (ជាន់ទី ៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។

ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលហើយនោះនៅក្នុងកម្មវិធីនេះក៏ភ្ជាប់ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើ ប្រាស់អគារសាលាជាតិគយនិងអគារសារមន្ទីរ គយផងដែរ ។

អគារសាលាជាតិគយចាប់ផ្តើមសាងសង់នៅខែតុលាឆ្នាំ២០១៩ ហើយបញ្ចប់នៅខែតុលាឆ្នាំ២០២១។ អគារនេះសាងសង់លើលើផ្ទៃដីទំហំជាង ១០,០២៦ ម៉ែត្រក្រ ឡាស្ថិតនៅតំបន់អភិ វឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។

អគារសាលាជាតិគយមានកម្ពស់១២ជាន់ស្មើនឹង ២០,២២៥ម៉ែត្រការ៉េ។ ដោយឡែកអគារសារមន្ទីរគយត្រូវបានរៀបចំជួសជុលកែ លម្អឡើងវិញនៅខែសីហាឆ្នាំ ២០២០ ហើយបញ្ចប់នៅខែវិច្ឆិកាឆ្នាំ ២០២០។

សូមបញ្ជាក់ថាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាស្ថាប័នមួយដ៏សំខាន់ក្នុងការរកប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រ និយមដោយព្រះរាជក្រមចុះថ្ងៃ ទី២៩ខែមិថុនាឆ្នាំ១៩៥១ ។

កិច្ចដំ ណើរការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានបញ្ឈ ប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ក្រោមរបបខ្មែរក្រហម។អង្គភាពនេះចាប់ដំណើរការឡើងវិញនៅថ្ងៃទី១៣ខែកក្កដាឆ្នាំ១៩៧៩ ក្រោ មឱវាទ ក្រសួងពាណិជ្ជកម្ម។តែត្រូវបានផ្ទេរទៅនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈអនុក្រឹត្យចុះថ្ងៃ ទី១១ខែ មិនា ឆ្នាំ១៩៨៨។

ទីចាត់ការគយនិងរដ្ឋាករត្រូវបានតម្លើងជាអគ្គ នា យកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨។

យោងតាមរបាយការណ៍របស់អគ្គនាយក គយនិងរដ្ឋាករកម្ពុជាបានបង្ហាញថាឆ្នាំ ២០១៩ ជាឆ្នាំនៃការប្រមូលចំ ណូលបានល្អបំផុតដោយសម្រេចបានក្នុងទំហំ ប្រ មាណ ៣,២១៤លានដុល្លារត្រូវជា១៤២ ភាគរយនៃផែនការចំណូ លកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុស ម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

ឆ្នាំ២០២០ចំណូលពន្ធនិងអាករប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបានជាង ៩,៧៩៨ ប៊ីលានរៀលគឺត្រូវជាប្រមាណ៨៣.៥ ភាគរយនៃផែន ការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

នៅឆ្នាំ២០២១ ចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានប្រមាណជា ៩,២៨៣ប៊ីលាន រៀល ឬត្រូវជា ៩៧ភាគរយនៃផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១៕

ដកស្រង់ពី៖ រស្មីកម្ពុជា