បណ្តាញសង្គម

បេក្ខជន​មួយ​ចំនួន​មាន​បញ្ហា​សុខភាពក្នុងអំឡុងពេល​ដំណើរ​សំ​ណេ​រ

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងអំឡុងពេលដំណើរការសំណេរវិញ្ញាសា មានបេក្ខជនមួយចំនួនមានបញ្ហាសុខភាព ។

យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានបញ្ជាក់ថា ៖ '

បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាពនៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖

២៧ ធ្នូ ២០២១ ។ក្រសួងថា បេក្ខជនដែលមានបញ្ហាសុខភាព ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម បានទទួលការជួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន ។

ដោយឡែកគណៈមេប្រយោគ និងក្រុមគ្រូពេទ្យក៏បានជួយសម្របសម្រួល ដើម្បីជួយដល់បេក្ខជនមួយរូបដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអាចចូលរួមប្រឡងបានផងដែរ ។

សូមជម្រាបថា ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល

កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ៕

ដកស្រង់ពី៖ កោះសន្តិភាព