បណ្តាញសង្គម

បាក់​ឌុប​ថ្ងៃទី​២ នៅតែ​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​ស្ងប់ស្ងាត់

ភ្នំពេញៈ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប សម័យប្រឡង ថ្ងៃទី ២៧ ធ្នូ ២០២១ នៅព្រឹកថ្ងៃទី២ នៃដំណើរការ មណ្ឌលសំណេរ នៃវិញ្ញាសាទី១ គឺៈ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ ពីម៉ោង ៧:៣០ ដល់ ៩:០០) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា ពីម៉ោង ៧:៣០ ដល់ម៉ោង ៩:០០)។

តាមមណ្ឌលប្រឡងនានា ត្រូវបានក្រសួងអប់រំ ឱ្យដឹងថាៈ នៅតែរក្សាបាននូវ ភាពស្ងប់ស្ងាត់ ក្នុងម៉ោងទី១ ថ្ងៃទី២ ដោយរក្សាបាននូវ សណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ថ្វីដ្បិតនៅតាមបណ្ដាខេត្ត មួយចំនួន មានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡង បានប្រព្រឹត្តទៅតាមពេលវេលា ដែលបានកំណត់។

ដោយឡែក ចំពោះការបើកហឹបវិញ្ញាសា នៅតាមមណ្ឌលប្រឡងទាំងអស់ នាព្រឹកនេះដែរ ដោយមានការអញ្ជើញ ចូលរួមពីគណៈមេប្រយោគ ទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ

ប្រធាន-អនុប្រធាន នៅតាមមណ្ឌល។ គួរបញ្ជាក់ថា ចំពោះដំណើរការសំណេរ នាព្រឹកនេះ មានពីរមុខវិជ្ជាគឺៈ

សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ថ្នាក់វិទ្យាសាស្ត្រ សង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា)៕

ដកស្រង់ពី៖ រស្មីកម្ពុជា