បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង២លានដុល្លារ

ភ្នំពេញ៖សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជាបានស្នើឲ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុលដែល ក្រសួងការ ពារជាតិជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង ២លានដុល្លារដែរ ?

ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពាជាតិនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិបានស្នើសុំមកកាន់សម្តេចតេជោជួយលុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងដែលមានចំនួន ៩ពាន់លានរៀល(ប្រមាណជាង២លានដុល្លារ) ព្រោះការប្រើប្រាស់អគ្គិសនីក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុង ក្រោយនេះមានតម្រូវការច្រើនស្របទៅតាមការអភិវឌ្ឍនិងទំនើបកម្មរបស់កងកម្លាំងយោធា ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា៖ «តើអគ្គិសនីកម្ពុជាមានលទ្ធភាពលុបបំណុលជាង ៩ ពាន់លានរៀលស្មើនឹងជាង២លានដុល្លារនេះទាំងស្រុងឬក៏អាច ជួយលុបពាក់កណ្ដាលឬ៧០ភាគរយ?

ក្រៅពីនោះបំពេញដោយក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ»។ តែទោះបីយ៉ាងណាសម្ដេចតេជោ ហ៊ុន សែន បានបន្ដថាសម្តេចមិនទាន់ឆ្លើយដាច់ណាត់តែមានរឿងមួយដែលខ្ញុំត្រូវទាមទារមកវិញខ្ញុំនឹងចេញបញ្ជាដើម្បីឲ្យពិនិត្យអំពី

បញ្ហាការរៀបចំដើម្បីនឹងបន្ថែមថវិកាការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំព្រោះតម្រូវការកសាងអាគារនេះមួយ(អាគារក្រសួងការពារជាតិ) តើតម្រូវការនៃការប្រើប្រាស់ភ្លើង កើនឡើងប៉ុណ្ណា? នេះជាចំណុចរបស់យើង។

សម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកឡើងទៀតថាពេលមុនការប្រើប្រាស់អគ្គិសនីត្រឹមតែ៣០ មេហ្គាវ៉ាត់នៅទីក្រុងភ្នំពេញឥឡូវនេះទីក្រុងភ្នំពេញបានប្រើប្រាស់អគ្គិ សនីច្រើនជាង៣០

មេហ្គាវ៉ាត់ដោយសារទីក្រុងភ្នំពេញ មានការរីកចម្រើនខ្លាំងប៉ុន្ដែបើដាក់ការសន្សំចៃក្នុងការប្រើប្រាស់អគ្គិសនីគ្រប់ស្ថាប័នគឺអាចមានចំណែកសន្សំ ចៃនូវថវិកាទាំងនោះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា