បណ្តាញសង្គម

ក្រសួងរៀបចំដែនដី រកចំណូលចូលថវិកាជាតិបានប្រមាណ ១១៥លានដុល្លារ នៅឆ្នាំ២០២១

(ភ្នំពេញ)៖ នៅឆ្នាំ២០២១នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលចូលថវិកាជាតិ បានប្រមាណ១១៥លានដុល្លារសហរដ្ឋអាមេរិក។

នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

របាយការណ៍របស់ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា «ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិ សរុបមានចំនួន ៤៧២ ០៦៩ ៥៦៦ ២៥៨រៀល (ប្រមាណ១១៥លានដុល្លារ) បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ថយចុះ១.៦២% គិតទាំងពន្ធប្រថាប់ត្រា លើការផ្ទេរអចលនទ្រព្យ»។

របាយការណ៍បានឲ្យដឹងទៀតថា ចំណូលដែលក្រសួង ប្រមូលបាននៅឆ្នាំ២០២១៖ ១៖ ចំណូលរបស់រដ្ឋបាលកណ្តាល ចំនួន ១៣ ៦០៣ ២២៩ ៨០១រៀល ក្នុងនោះ

* សេវាសំណង់ទូទៅ ចំនួន ១១ ៥២២ ៧១៣ ៣២៥រៀល

* សេវាសំណង់លើសសន្ទស្សន៍ ចំនួន ២ ០៥០ ០០០ ០០០រៀល

* សេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិកត្រូនិកចំនួន ៧ ៩៧១ ៨០០រៀល

* ចំណូលពីការជួលអចលនវត្ថុ ចំនួន ២២ ៥៤៤ ៦៧៦រៀល

២៖ ចំណូលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី ខេត្ត ចំនួន ៤៥៨ ៦៦ ៣៣៦ ៤៥៧រៀល ក្នុងនោះ

* សេវាសុរិយោដី ចំនួន ៦០ ៤៤៥ ៧៨៦ ០៤២រៀល

* សេវាសំណង់ទូទៅ ចំនួន ៣២ ៤២៥ ១០៩ ៥០០រៀល

* ពន្ធប្រថាប់ត្រា (អគ្គនាយកដ្ឋានពន្ធដារ) ចំនួន ៣៦៥ ៥៩៥ ៤៤០ ៩១៥រៀល។

ក្រសួងរៀបចំដែនដី ចូលរួមបង្កើតបាននូវចលករ និងបរិយាកាសល្អប្រសើរសម្រាប់ធុរកិច្ច និងការវិនិយោគពង្រឹងភាពសុខដុមរមនា ក្នុងសង្គម និងជំរុញបង្កើនចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕

ដកស្រង់ពី៖ Fresh News