បណ្តាញសង្គម

កម្ពុជាផ្តល់ជំនួយម៉ាសចំនួន៣.២លាន​និងបរិក្ខារវេជ្ជសាស្រ្តជាច្រើនសម្រាប់ទៀត​ដល់មីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៧ ខែមករា ស្អែកនេះនឹងអញ្ជើ ញធ្វើដំណើរ ទៅបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា ។

ជាមួយនឹងដំណើរទស្សនកិច្ចនេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាជំនួ យម៉ាសចំនួន៣.២លាន និងបរិក្ខារវេជ្ជសាស្រ្តជាច្រើនសម្រាប់ទៀតដល់មីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជំនួយម៉ាសនិងបរិក្ខារវេជ្ជសាស្រ្តទាំងនេះរួមមានម៉ាសចំនួន៣លាន,ម៉ាស់ N95ចំនួន២សែន,វែនតាការពារចំនួន១សែន,សំលៀកបំពាក់ការពារសុវត្ថិ ភាពចំនួន៣ម៉ឺន របាំងការពារមុខចំនួន៣ម៉ឺន,

ស្បែកជើងវែងចំនួន៣ពាន់សម្រាប់ម៉ាស៊ីនជំនួយដកដង្ហើមចំនួន៥០គ្រឿង,ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន៥០ គ្រឿងនិងម៉ាស៊ីនផ្ដល់ អុកស៊ីសែនស្វ័យប្រវត្តិចំនួន៥០គ្រឿង។

គួរបញ្ជាក់ជូនថាសម្រាប់ប្រទេសមីយ៉ាន់ម៉ានេះគឺជាលើកទី៣ ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជំនួយជាម៉ាសនិងបរិក្ខារវេជ្ជសាស្រ្តបែបនេះ។កន្លងមកកម្ពុជា ក៏បានផ្តល់ជំនួយបែបនេះដល់ប្រទេសឡាវ,ទីម័រខាងកើតនិងប្រទេសវៀតណាមផងដែរដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

ដកស្រង់ពី៖ រស្មីកម្ពុជា