បណ្តាញសង្គម

លោក Takahashi Fumaiki សុំការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តីធ្វើរឿងបីជួយដល់កម្ពុជា

ភ្នំពេញ៖លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពស្នើសុំការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាំប្រតិភូវិនិយោគធុនកណ្តាលមកទស្សនកិច្ចនៅកម្ពុជា,សុំប្រគល់ទីតាំងដីមួយកន្លែងជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រាប់រៀបចំសួនអនុស្សាវរិយ៍កម្ពុជា-ជប៉ុនដែលដាក់ឈ្មោះថាសួន Peace-keeping Operatio(PKO)និងសុំសម្ដេចតេ ជោពិនិត្យលទ្ធភាពការដោះស្រាយបញ្ហាទឹក ជំនន់ស្ទឹងព្រែកត្នោតដែលក្រុមការងាររបស់លោកបានធ្វើការសិក្សាមួយចំនួនរួចហើយ ។

នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោហ៊ុនសែន ។លោក Takahashi Fumaiki បានសុំការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តីនៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវិមានសន្តិភាព ។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោហ៊ុនសែនបានថ្លែងឲ្យដឹងថា៖នៅក្នុងជំនួបនោះលោក Takahashi Fumaiki បានគោរពសុំការអនុញ្ញាត ពីសម្ដេចតេ ជោនាយករដ្ឋមន្រ្តីដើម្បីនាំប្រតិភូក្រុមអ្នកវិនិយោគធុនកណ្ដាលរបស់ជប៉ុនមកកាន់កម្ពុជានៅខែមេសាខាងមុខ។

ជាមួយនោះដែរលោកក៏បានគោរពស្នើសុំប្រគល់ទីតាំងដីមួយកន្លែងជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍កម្ពុជាជប៉ុនហើយ

និងដាក់ឈ្មោះថាសួន(PKO)សម្រាប់ប្រជាជនប្រើប្រាស់ផងនិងសម្រាប់ជាតំណាងនៃទំនាក់ទំនងមិត្តភាពកម្ពុជាជប៉ុនផង,លោក Takahashi Fumaiki ក៏បានគោរពដ៏ខ្ពង់ខ្ពស់ស្នើសុំសម្ដេចតេជោពិនិត្យលទ្ធភាពការដោះ ស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោតដែលលោកបានធ្វើការសិក្សាមួយចំនួនរួចហើយ ។

ជាការឆ្លើយតបសម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះលោក Takahashi Fumaiki ហើយក៏បានជម្រាបជូនលោកTakahashi Fumaiki ថាសម្ដេច សុំស្វាគមន៍

ចំពោះប្រតិភូអ្នកវិនិយោគទុនធុនកណ្ដាលដែល Takahashi Fumaiki មានបំណងនាំមកព្រះរាជាណាចក្រកម្ពុជា,សម្ដេចតេជោក៏បានទទួលស្វាគមន៍និងសំដែង នូវការគាំទ្រចំពោះការផ្ដួចផ្ដើមរៀបចំនៅសួនសាធារណៈដែលជាសួនអនុស្សាវរីយ៍កម្ពុជាជប៉ុនដែលដាក់ឈ្មោះថា(PKO)។

សម្តេចតេជោបានណែនាំលោក សុខចិន្តា សោភា ធ្វើការងារនេះជាមួយសាលារាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោតសម្ដេចក៏បានណែនាំឲ្យលោក សុខចិន្តា សោភា សហការសម្រ បសម្រួលជាមួយលោករដ្ឋមន្ត្រីធនធានទឹកនិងឧត្តុនិយម លឹម គានហោ

និង ស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីអនុញ្ញាតឱ្យប្រតិភូលោក Takahashi Fumaikiបានធ្វើ បទបង្ហាញពាក់ព័ន្ធនឹងករណីនេះ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា