កម្ពុជាអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងកែលម្អបរិយាកាសធ្វើធុរកិច្ច វិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព ។
នេះបើតាមការលើកឡើងរបស់ធនាគារពិភពលោក ។ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៍ធំនេះ បាននិយាយក្នុងរបាយការណ៍មួយនៅថ្ងៃទី ៣១ មករាឆ្នាំ ២០២២ នេះថា កម្ពុជាដែលធ្លាប់សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម ៧,៧ ភាគរយក្នុងមួយឆ្នាំ
ចាប់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះបានស្រុតចុះយ៉ាងគំហុកអស់ចំនួន ១០,១ ភាគរយ ធ្វើឱ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ឬដក ៣,១ភាគរយក្នុងឆ្នាំ ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ ភាគរយ នាដំណាច់ឆ្នាំកន្លងទៅដោយសារ ជំងឺរាតត្បាតជាដើមនោះ អាចស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបាន ។
ស្តារសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាពក្រោយវិបត្តិកូវីដ ១៩ នេះ តាម WB ត្រូវការពឹងផ្អែកទៅលើផលិតផល, ទីផ្សារ និងធនធានហិរញ្ញប្បទានដែលមានមូលដ្ឋានតូចចង្អៀត ធ្វើឱ្យកម្ពុជាខ្វះជំហររឹងមាំសម្រាប់ទប់ទល់ទៅនឹងការអង្រួនដែលកើតមានចំពោះសេដ្ឋកិច្ច ។
លោកស្រី Maryam Salim ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ នៅរបាយការណ៍ក្រោមចំណងជើងថា «ការអភិវឌ្ឍមានភាពធន់
៖ យុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មលើគំរូកំណើនសេដ្ឋកិច្ចកម្ពុជា» ថាការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយ
ដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន ពលករ និងក្រុមគ្រួសារនៅកម្ពុជា, ពង្រឹងបទប្បញ្ញត្តិដើម្បីឆ្លើយតបទៅនឹងសកម្មភាពបំភ្លៃលើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច, និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព ។
តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀតនៅក្រោយសម័យមានវិបត្តិកូវីដ-១៩ ៕
ដកស្រង់ពី៖ កោះសន្តិភាព