បណ្តាញសង្គម

សម្ដេចតេជោនឹងដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី៤ កុម្ភៈ

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ នឹងបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី លើ សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និងបញ្ហាមួយចំនួនទៀត។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា «នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី

នៅទីស្តីការគណៈរដ្ឋមន្រ្តី (វិមានសន្តិភាព) គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ដកស្រង់ពី៖ ដើមអម្ពិល