បណ្តាញសង្គម

ក្រសួង​អប់រំ​រៀបចំ​ប្រឡង អាន​អត្ថបទ ស្មូត​កំណាព្យ និង​តែង​និពន្

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន

ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី៧, ១១ មីនា ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល»។

យោងតាមលិខិតរបស់ ក្រសួងអប់រំ នាថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត រៀបចំដំណើរការប្រឡងប្រណាំងជ្រើសរើសជ័យលាភីលេខ១ ថ្នាក់ក្រោមជាតិទាំងបីវិញ្ញាសា

ដោយថតជាវីដេអូ (វិញ្ញាសាអានអត្ថបទ និងស្មូតកំណាព្យ) និងស្នាដៃសំណៅដើម របស់ជ័យលាភីផ្នែកតែងនិពន្ធ រួចបញ្ចូនមក នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាឲ្យបានមុនថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ជាកំហិត៕

ដកស្រង់ពី៖ Fresh News