បណ្តាញសង្គម

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៧៦,៨៨៣នាក់ (គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២)

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៧៦,៨៨៣នាក់។

ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២១៤,៧៣០នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២០,៩៨៩នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០១៣,៧៣៨នាក់

៤៖ អាយុ៥ឆ្នាំ ៣២៧,៤២៦នាក់ នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕

ដកស្រង់ពី៖ Fresh News