បណ្តាញសង្គម

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត FWD Cambodia សម្ពោធ​ផលិតផល​បែប​ឌីជីថល​ពេញលេញ​ដំបូង​បំផុត​ក្នុង​ទីផ្សារ​ដែល​ផ្ដល់​ទាំង​ការធានារ៉ាប់រង​អាយុជីវិត និង​ការព្យាបាល​ជំងឺមហារីក​

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «LifeCancerCare» ដែលជាគម្រោងធានារ៉ាប់រងតាមបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារ ដែលផ្តល់ការធានារ៉ាប់រងទាំងអាយុជីវិត និងការព្យាបាលជំងឺមហារីក តាមរយៈប្រព័ន្ធអេឡិចត្រូនិក (គេហទំព័រ E-Commerce) របស់ក្រុមហ៊ុន FWD។

អតិថិជនអាចធ្វើការជាវផលិតផល LifeCancerCare តាមរយៈឧបករណ៍អេឡិចត្រូនិកផ្សេងៗបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ចំណុចពិសេសរបស់ផលិតផល LifeCancerCare មានដូចជា៖

-ដំណើរការជាវដោយមិនប្រើក្រដាសតាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ -ឆ្លើយនូវសំណួរសុខភាពងាយៗចំនួន ៣ ប៉ុណ្ណោះដើម្បីបញ្ជាក់ថាអតិថិជននឹងអាចទទួលបានការធានា

-មិនតម្រូវឱ្យពិនិត្យសុខភាព

-រួមបញ្ចូលអត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិត និងការព្យាបាលជំងឺមហារីកក្នុងគម្រោងតែមួយ -ទទួលបានអត្ថប្រយោជន៍ព្យាបាលជំងឺមហារីករហូតដល់ ៥ ដងនៃទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត

-តម្លៃសមរម្យចាប់ពីត្រឹមតែប្រមាណ $១៥ ក្នុងមួយឆ្នាំ និងទទួលបានការធានាបន្តក្រោយ ៥ ឆ្នាំ។លោក ចាន់ រដ្ឋា អគ្គនាយករបស់ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “ពួកយើងពិតជារំភើបចិត្តក្រៃលែងដែលអាចរួមចំណែកក្នុងការដឹកនាំលើការ ធានារ៉ាប់រងតាមបែបឌីជីថលសម្រាប់ប្រជាជនកម្ពុជា។

ផលិតផល LifeCancerCare ផ្តល់ជូនការការពារដែលងាយស្រួលជាងមុនដោយគ្រាន់តែអនុវត្តពីរ បីជំហានតែ ប៉ុណ្ណោះ។

ពួកយើងប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជូនបទពិសោធន៍ធានារ៉ាប់រងដែលសាមញ្ញជាងមុន រហ័សជាងមុន និងមានភាពរលូនជាងមុន តាមរយៈយុទ្ធសាស្ត្រយកអតិថិជនជាគោល និងផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។

”លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា៖ “ខ្ញុំសូមកោតសរសើរចំពោះក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក ដែលបានប្រឹងប្រែងរៀបចំផលិតផលធានារ៉ាប់រងនេះក្នុងគោលដៅជួយជំរុញវិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ

ហើយអ្វីដែលកាន់តែពិសេសនោះ គឺការជួយពង្រីកសេវាធានារ៉ាប់រងឱ្យកាន់តែសម្បូរបែប រហ័ស និងមានភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវាលក់ផលិតផលធានា រ៉ាប់រងតាម អនឡាញ នាថ្ងៃនេះ។

” ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា រួមជាមួយនឹងការកើនឡើងនូវតម្រូវការការពារផ្នែកហិរញ្ញវត្ថុ និងសុខភាពផ្តល់នូវសក្តានុពលដ៏សំខាន់ដែលញ៉ាំងវិស័យធានារ៉ាប់រងអាយុជីវិត និងសុខភាពឱ្យមានភាពរីកចម្រើន។

ការកើនឡើងនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងកំណើនយ៉ាងឆាប់រហ័សនៃការទូទាត់សាច់ប្រាក់តាមទូរស័ព្ទ ក៏ជាចំណែកគាំទ្រឱ្យមានការអភិវឌ្ឍប្រព័ន្ធឌីជីថលក្នុងវិស័យធានារ៉ាប់រងផងដែរ។ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទីខែកញ្ញា ឆ្នាំ ២០២១។

នៅខែមករា ឆ្នាំ ២០២២ ពោលគឺរយៈពេលជាងបីខែប៉ុណ្ណោះគិតចាប់ពីការសម្ពោធជាផ្លូវការ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២១ ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។

ក្រៅពីផលិតផល LifeCancerCare ក្រុមហ៊ុន FWD Cambodia មានផលិតផលផ្សេងៗទៀត ដូចជា FWDសន្សំខ្លីៗ FWDសងកម្ចី និងគម្រោងការពារបន្ថែមលើជំងឺធ្ងន់ធ្ងរ។

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួម មានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍

និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។

តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន៕

ដកស្រង់ពី៖ រស្មីកម្ពុជា