បណ្តាញសង្គម

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួង ការបរទេស ជប៉ុន

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

នេះបើយោងតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។សូមរំលឹកថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ

និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញធ្វេីដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមការអញ្ជើញរបស់ក្រសួងការពារជាតិប្រទេសជប៉ុន៕

ដកស្រង់ពី៖ ដើមអម្ពិល