បណ្តាញសង្គម

សម្តេច​តេ​ជោ​បញ្ជាក់​ជា​ថ្មី ៖ រុ​ស្ស៊ី​មិន​អាច​កម្ទេច​អ៊ុយ​ក្រែ​ន​បានឡើយ

ខេត្តកំពត ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា ជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែននឹងក្លាយជាសង្គ្រាមដែលមានការរីកធំ បើអឺរ៉ុបធ្វើសកម្មភាពដូចពេលនេះនោះ ។

សម្តេចតេជោបានបញ្ជាក់ថា រុស្ស៊ីមិនអាចកម្ទេចអ៊ុយក្រែនបាន ហើយអ៊ុយក្រែន ក៏មិនអាចយកឈ្នះរុស្ស៊ីបានដែរ ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ ប្រវែងជាង១៣៤ គីឡូម៉ែត្រ ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ខេត្តកំពត ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះរៀបចំធ្វើឡើងនៅកំណាត់ផ្លូវស្ថិត ក្នុងឃុំត្រាំខ្នា ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ។

សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំជំទាស់រាល់ការប្រើប្រាស់កម្លាំង ដើម្បីប្រឆាំងនឹងភាគីមួយទៀត ហើយខ្ញុំក៏មិនគាំទ្រនូវការបំបែករដ្ឋនោះដែរ ។

»ទន្ទឹមនោះដែរ សម្តេចតេជោ បន្តថា «យើងមិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ» ដែលនេះជាអ្វីដែលកម្ពុជាប្រកាន់ខ្ជាប់កន្លងមក ៕

ដកស្រង់ពី៖ កោះសន្តិភាព